ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៤ បានអនុញ្ញាតឲ្យ អគ្គទីប្រឹក្សាស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំណេះសំណាលការងារ ។
នៅក្នុងជំនួបពិភាក្សាការងារ នោះដែរ អគ្គទីប្រឹក្សាស្ថានទូត បារាំងប្រចាំកម្ពុជា ក៏បានស្នើរនូវគម្រោង មួយទៅកាន់ អភិបាលរាជធានីភ្នំពេញ ដោយចង់សាងសង់ ស្តូបគោរពវិញាណក្ខន្ធ ដល់អ្នកស្លាប់ក្នុងសម័យខ្មែរក្រហម។ អគ្គទីប្រឹក្សាស្ថានទូតបារាំង ក៏ស្នើសុំធ្វើ ស្តូបគោរពវិញាណក្ខន្ធ នោះនៅលើ ដីរាបស្មើ ជិតស្ថានទូតបារាំង ហើយ ចំណាយថវិកា ប្រមាណ៥ ម៉ឺន អឺរ៉ូ ដែលបានមកពីការបរិច្ចាក របស់សមាគមបារាំងមួយចំនួន ក្នុងប្រទេសបារាំង ៕