ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា។ មុនពេលកើតហេតុ រថយន្ត Range Rover ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2V-0709 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កែងផ្លូវលេខ១១៤ ក៏បានបុកជាមួយរថយន្ត Range Rover មួយគ្រឿងទៀតពណ៌ខ្មៅ អត់មានស្លាកលេខ បណ្ដាលឲ្យរថយន្តទាំងពីរខូចខាតផ្នែកខាងមុខទាំងស្រុង ។
បន្ទាប់មករថយន្ត Range Rover ១គ្រឿងដែលអត់មានស្លាកលេខ ក៏បានជ្រុលទៅបុករថយន្តម៉ែកសឺដែស១គ្រឿងទៀត របស់នារីម្នាក់ ដែលបែកកង់ចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចខាតមួយចំហៀង ហើយម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ។ ក្រោយមកសមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុ ៕