ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​បាញ់​អ្នក​បើកឡាន​ធ្លាយ​កញ្ចក់​ តែ​មិនត្រូវ​អ្នកបើកបរ​ ​

ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​បាញ់​អ្នក​បើកឡាន​ធ្លាយ​កញ្ចក់​ តែ​មិនត្រូវ​អ្នកបើកបរ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំណុច​ស្តុ​ប​តាម​បណ្តោយ​ផ្លូវ​លេខ​៥៦៦​កែង​ផ្លូវ​លេខ​២៨៩ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ។​
​ជនរងគ្រោះ​មានឈ្មោះ ជា សំឡេង អាយុ​៦២​ឆ្នាំ ជិះ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-9565 ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ពាក់មួក​កា​តិ​ប ប្រដាប់​ដោយ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក ក្រោយ​ចាញ់​ទៅលើ​ជនរងគ្រោះ​ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​
​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ តាម​បណ្តោយ​ផ្លូវ​លេខ​៥៦៦ ម្នាក់ឯង ។ លុះ​មកដល់​ចំណុច​ស្តុ​ប​កែង​ផ្លូវ​លេខ​២៨៩ ក៏​ឈប់​ត្រង់​ស្តុ​ប​នោះ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​២​នាក់មក​ជិះ​អែប នឹង​រថយន្ត​របស់​ជ​ន​រងគ្រោះ​រួច​ក៏​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​បាញ់ សំដៅ​ទៅលើ​ជនរងគ្រោះ​ពី​ខាងឆ្វេង​ធ្វើ​ឲ្យ​ធ្លុះ​កញ្ចក់​ទៅខាង​ស្តាំ ប៉ុន្តែ​សំណាងល្អ​ការប៉ង​បាញ់សម្លាប់​ខាងលើនេះ​មិនបាន​សម្រេច​ទេ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​អង្គុយ​ក្នុង រថយន្ត​រួចផុត​ពី​គ្រោះថ្នាក់ ។
​ប្រភព​បន្តថា បន្ទាប់ពី​បាញ់​ជនរងគ្រោះ​ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន បាត់ស្រមោល ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​និង​សមត្ថកិច្ច​ដែល​ល្បា​ត់​នៅ​ម្តុំ នោះ​ចុះមក​អន្តរាគមន៍​និង​យក​ជនរងគ្រោះ ព្រមទាំង​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​សាកសួរ​បន្ថែម ក្នុងការ​កំណត់​មុខសញ្ញា​ជនប្រដាប់អាវុធ​ខាងលើ​ឈានដល់​ការឃាត់ខ្លួន​មក ផ្តន្ទាទោស​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya