ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
បុរស រងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះហ៊ុយ សំអូន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ-ឃុំព្រៃកំប៉ុក ស្រុកសំរោងទង ខេត្តកំពុងស្ពឺ និងអ្នករួមដំណើរ២នាក់ម្នាក់ឈ្មោះ អោម យ៉ង់ ភេទស្រី អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ អោម អម ភេទស្រី អាយុ២៥ឆ្នាំ អ្នកទាំង២មានស្រុកកំណើតជាមួយជនរងគ្រោះខាងលើ រងរបួសស្រាល ជិះម៉ូតូម៉ាក ហុងដាសេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BE-7714 ។ ចំណែករថយន្តដែលបើកឆ្លងផ្លូវម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q-0728 ក្រោយកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។
មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានឌុបនារីទាំង២នាក់ខាលើ តាមបណ្តោយផ្លូវជាតិលេខក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចស៊ីសបានបើកសន្សឹ មៗឆ្លងផ្លូវ ពេលនោះជនរងគ្រោះជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងប ណ្តាលឲ្យជនរងគ្រោះដែលជាអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ និងនារីដែលជិះពីក្រោយទាំង២នាក់ម្នាក់រងរបួសស្រាល និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពង៧០ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមផងដែរ ។ ចំណែកម្ចាស់រថយន្តឡិចស៊ីសឃើញសភាពការណ៍មិនស្រួលក៏ទុករថយន្ត ចោលរត់គេចខ្លួនបាត់ស្រមោល ៕