ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សាំ​យ៉ុង​ពន្លះ​ជាមួយ​តូ​យូ​តា ឆេះ​ខ្ទេច​របួសធ្ងន់​២​នាក់​ ​

សាំ​យ៉ុង​ពន្លះ​ជាមួយ​តូ​យូ​តា ឆេះ​ខ្ទេច​របួសធ្ងន់​២​នាក់​ ​

ប៉ោយប៉ែត ៖ រថយន្ត​ពីរ​គ្រឿង​ម៉ាក​សាំ​យ៉ុង និង​ម៉ាក​តូ​យូ​តា បាន​បើក​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​តូ​យូ តា​រង​នូវ​ការឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រីឯ​រថយន្ត​សាំ​យ៉ុង​ខូច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាលឱ្យ មនុស្ស​ស្លាប់​ទេ​គ្រាន់តែ​របួសធ្ងន់​២​នាក់ និង​របួសស្រាល​មួយចំនួន​ផងដែរ​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៤  នៅលើ​ផ្លូវជាតិ​លេខ​៥៩​ក្បែរ​ចំណុច​រង្វង់​មូល​ភូមិ​ស្លា​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យូ​តា​១​បាំង​កន្លះ​ពាក់​ស្លាក​លេខគ​-៦៦៧០​ភព​២ បើកបរ​ដោយ​ឈ្មោះ ពេ​ជ ក្តោង​អាយុ​២០​ឆ្នាំ រស់ នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​បាន​បុក​ពេញទំហឹង​ជាមួយ រថយន្ត​តួ​រី​ស​សាំ​យ៉ុង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q៣១៩២ បើកបរ​ដោយ​ឈ្មោះ ម៉ាន នី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​បើតាម​សាក្សី​នៅ​កន្លែង បាន​ឲ្យ​ដឹក​ថា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ម៉ាក​តូ​យូ​តា​១​បាំង​កន្លះ​ធ្វើដំណើ​ពី​លិចទៅ​កើត​រេ​ចង្កូត​ទៅខាង​រថយន្ត​តួ​រី​ស​ខណៈពេល​រថយន្ត​ទាំងពីរ​បើក បញ្ច្រាសទិស​គ្នា​រួច​មកដល់​កន្លែងកើតហេតុ​ក៏​បុក​គ្នា​ពេញទំហឹង តែម្តង បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​តូ​យូ​តា​១​បាំង​កន្លះ​ឆេះ​ខ្ទេច​នៅ​កន្លែង កើតហេតុ​និង​អ្នកបើកបរ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ​។​ចំណែក​អ្នករួមដំណើរ​ជាមួយ​រថយន្ត​តួ​រី​ស​ឈ្មោះ ម៉ាន ផ​លី្ល អាយុ​១៩​ឆ្នាំ ភេទ​ស្រី រងរបួស​បាក់​កំភួនជើង​ខាងស្តាំ​។​ភ្លាមៗ​នោះ​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចុះ អន្តរាគមន៍​ពន្លត់​ប៉ុន្តែ​វា​ហួសពេល​ទៅ​ហើយដោយ​រថយន្ត​ត្រូវ​ភ្លើង​ឆេះ ខ្ទេច​សល់​តែ​ដែក​។​
​រថយន្ត​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​បាន​ដឹក​ជនរងគ្រោះ​ទាំងពីរ​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​។​ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ពេល​ក្រោយ​៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya