កំពង់ស្ពឺ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុុងភូមិតាំងត្រូច ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ប្រភពពី សមត្ថកិច្ចបានឱ្យដឹងថា តាមការស្រង់ចម្លើយពីសាក្សី គឺជនរងគ្រោះទើបនឹងត្រឡប់មកពីលេងភ្លេងការ នៅស្រុកឱរ៉ាល់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។
ប្រភព បន្ដថា ជនរងគ្រោះឈ្មោះ ឃុន ឃន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិអង្គតាមិញ ស្រុកសំរោងទង ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើត ហេតុស្រាប់តែមានរថយន្ដដឹកប្រេង មួយគ្រឿងធ្វើដំណើរពីលិចទៅកើតបញ្ច្រាសទិសគ្នា ។
ក្រោយពីបង្កឱ្យមានមនុស្សស្លាប់ហើយ អ្នកបើកបររថយន្ដបានបើករថយន្ដទៅទុកចោលចម្ងាយពីកន្លែងកើតហេតុ ប្រមាណជិត៥០ម៉ែត្រ ហើយរត់គេចខ្លួនបាត់ទៅ ៕