ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ » បុគ្គលិក​ធនាគារជាតិ​ម្នាក់ ត្រូវ​មិត្តភក្តិ​ចាក់​សាំង​ដុត​ទាំង​រស់ ​

បុគ្គលិក​ធនាគារជាតិ​ម្នាក់ ត្រូវ​មិត្តភក្តិ​ចាក់​សាំង​ដុត​ទាំង​រស់ ​

កំពង់ចាម ៖ បុគ្គលិក​ធនាគារជាតិ​សាខា​ខេត្តកំពង់ចាម​ម្នាក់ បាន​រងរបួស​ឆេះ​រលាក​ពេញ​ខ្លួនប្រាណ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​មិត្តភក្តិ​ចាក់​សាំង​ដុត​ទាំង​រស់​ប្លន់​យក​ខ្សែ​.​កមាស ០១​ខ្សែ រួច​គេចខ្លួនបាត់ ។​
​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ធុច សា​ថា​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ បុគ្គលិក​ធនាគារជាតិ​សាខា​ខេត្តកំពង់ចាម និង​ជា​បុរស​ពោះម៉ាយ​កូន​២ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ ។
​បើតាម​សម្តី​ម្ចាស់​ផ្ទះជួល​ឈ្មោះ កើត គឹម​ស្រ៊ី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បានឱ្យដឹងថា បុរសរងគ្រោះ​បានមក​ជួល​ផ្ទះ​របស់គាត់​ស្នាក់នៅ​រយៈពេល​០៥​ថ្ងៃ​មកហើយ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​មិត្តភក្តិ​ទូរស័ព្ទ​ហៅ​ទៅ​ផឹកស៊ី​នៅ​ខាងក្រៅ លុះ​ត្រឡប់មកវិញ​មិត្តភក្តិ​នោះ​ក៏​មកជា​មួយ​ជនរងគ្រោះ​ដែរ ។ ប្រភព​បន្តថា មួយសន្ទុះ​ក្រោយមក មិនដឹង​ជាមាន​រឿង​អ្វី​នោះទេ ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆេះ​ចេញពី​បន្ទប់​ជនរងគ្រោះ ហើយ​មិត្តភក្តិ​ដែល​មកជា​មួយ​នោះ ក៏​រត់​ចេញមក​ខាងក្រៅ​គេចខ្លួន​យ៉ាង​តក់ក្រហល់ ដោយមាន​ធុំក្លិន​សាំង​ផង ។ ភ្លាមៗ​គាត់​(​ម្ចាស់ផ្ទះ​)​បាន​ដើរទៅ​មើល ក៏​ឃើញ​ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួនប្រាណ និង​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ រួច​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្តទៅ​រាជធានី​ភ្នំពេញ ហើយ​មិនទាន់​ទៅដល់​ផង​ជនរងគ្រោះ​ក៏​ស្លាប់​តាមផ្លូវ​។ ប្រភព​ឱ្យដឹងទៀតថា ជនរងគ្រោះ​មាន​ពាក់​ខ្សែ​.​កមាស​០១​ខ្សែ (​ប៉ុន​កូនដៃ​) ប៉ុន្តែ​នៅក្រោយពេល​កើតហេតុ បាត់​មិនឃើញ​ខ្សែ​.​ក​នោះទេ ។ ទោះជា​យ៉ាងណាក្តី​គ្មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​ពី​សមត្ថកិច្ច​បញ្ជាក់ថា ការឆេះ​ខ្លួនប្រាណ​ជនរងគ្រោះ មកពី​មូលហេតុ​អ្វី​ឲ្យ​បាន​ពិតប្រាកដ​នៅឡើយ​ទេ​។​
​បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក កំណើត នៅឯ​ស្រុក​ព្រៃឈរ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​វែកមុខ​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕
​ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya