ព្រះសីហនុ ៖ កាលពីវេលាម៉ោង៨និង១០នាទីយប់ នៅចំណុចគ្លីនិចចាក់អង្រែកំពង់សោម ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ បន្ទាប់ពីមានបទបញ្ជាយ៉ាងតឹងរឹងពីលោកឧត្តមសេនីយ៍ទោ តាក វណ្ណថា ស្នងការនគរបាលខេត្ត កម្លាំងរបស់លោកបានចុះធ្វើការស៊ើបអង្កេតតាមដាននូវរាល់សកម្មភាព ជនសង្ស័យដែលមានការសង្ស័យថាជាក្រុមចោរកម្ម និងបទល្មើសផ្សេងៗនៅក្នុងក្រុងព្រះសីហនុ ។ ចំពោះយុវជនសង្ស័យដែលបានឃាត់ខ្លួននាពេលនេះមានឈ្មោះ មុំ សៅ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានមុខរបរមិនពិតប្រាកដ ចំណែកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួនមានឈ្មោះ ចន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងសំណង់មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ លោកបន្តថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចរឹបអូសបាននូវម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ រួមជាមួយវត្ថុតាងមួយចំនួន។ បន្ទាប់ពីរូបគេត្រូវបានដោះលែងពីការឃុំខ្លួន រូបគេពុំដែលបានធ្វើសកម្មភាពឆក់ទៀតទេ ទើបតែនៅថ្ងៃនេះដោយរូបគេស្រវឹងទើបមានគំនិតធ្វើសកម្មភាពតែ ម្តង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបញ្ជូនមកសមត្ថកិច្ចល្បាត តែម្តង ខណៈពេលរូបគេនិងឈ្មោះ ចន បានធ្វើសកម្មភាពឆក់ជនបរទេសដែលកំពុងដើរតាមផ្លូវ ហើយបានដួលម៉ូតូកត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់ខ្លួនតែម្តង៕