ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំង​រដ្ឋបាលព្រៃឈើរឹបអូស​ឈើប្រណីត ជាច្រើន​ប្រភេទ ​

កម្លាំង​រដ្ឋបាលព្រៃឈើរឹបអូស​ឈើប្រណីត ជាច្រើន​ប្រភេទ ​

ភ្នំពេញ ៖ កម្លាំង​ប្រតិបត្តិការ រដ្ឋបាល​ព្រៃឈើ​កណ្តាល សង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន និង​មានការ​ឯកភាព​ពី​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ឈើ ២​កន្លែង ហើយ​រឹបអូស​ឈើ​ប្រណីត​ជាច្រើន និង​ម៉ាស៊ីន​អារឈើ ប្រភេទ រណារយក្ស (​រ៉ៃ​) ដែល​គ្មាន​ច្បាប់​ពី​ក្រសួង ។​
​ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតនៅ​ដីឡូត៍ គ្មាន​លេខ ចំនួន ២​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៤៧៤ ក្រុម​៤ ភូមិ​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​រឹបអូស និង​ប្រមូល​ឈើ​អត់​ច្បាប់ យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កណ្តាល រួច​ធ្វើ​កំណត់ហេតុ​ឱ្យ​ម្ចាស់ផ្ទះ ផ្តិតមេដៃ​ផងដែរ ។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានឱ្យដឹងថា ឈើ​ប្រណីតៗ ដែល​រឹបអូស​បាន រួមមាន បេង នាងនួន ធ្នង់ ដួងចែម និង​ត្រ​សេក ដែលមាន​ម្ចាស់ ឈ្មោះ ឡុង ភេទ​ប្រុស និង​ឈ្មោះ ថា​ន ភេទ​ប្រុស ។​
​គួរ​បញ្ជាក់ថា ទីតាំង​អារឈើ​គ្មាន​ច្បាប់​អនុញ្ញាត ដែលមាន ម្ចាស់​ឈ្មោះ ឡុង នេះ​មាន​ដំណើរការ អាជីវកម្ម​អត់​ច្បាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់​ព័​ន្ឋ ទើប​ចុះ មក​បង្ក្រាប​នាពេលនេះ​ទេ ហើយ​ចាប់​មិនបាន​ម្ចាស់​ទីតាំង​ឈ្មោះ ឡុង និង​ឈ្មោះ ថា​ន់ នោះ​ទៀត ។ គេ​មិនដឹងថា ម្ចាស់​ទីតាំង ម្ចាស់​ទាំង​២​នាក់​នេះ ដឹងខ្លួន​មុន ដោយ​វិធី​ណា​ទេ បានជា​គេចខ្លួនបាត់ មុនពេល កម្លាំងចម្រុះ​ចុះទៅ​ដល់ ។​
​គួររំលឹកថា នៅក្នុង​ភូមិ សាស្ត្រ​ខណ្ឌចំការមន ស្ថិត​តាមផ្លូវ​លេខ​៤៧៤ និង​ប្លុក​បឹងត្របែក សំបូរ​ទៅដោយ​ទីតាំង​កែច្នៃ​ឈើ ប៉ុន្តែ​មិនទាន់​ឃើញ​មាន សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ណា មួយ​ចុះបង្ក្រាប​នៅឡើយ​នោះទេ បើទោះបី​មានច្បាប់ ឬ​អត់​ច្បាប់​ក៏ដោយ ។​
​តាម​ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច បាន​លួច​បង្ហើប​ឲ្យ​ក្រុម​អ្នក សារព័ត៌មាន​ដឹងថា ក្រោយពី​មានការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​នេះ មាន​ថ្នាក់ដឹកនាំ​នគរបាល នៃ​អធិការដ្ឋាន​មួយរូប បានចេញ​មុខមក​អន្តរាគមន៍ សុំ​រក្សាទុក​ឈើ​ខ្លះ ដោយ​អះអាងថា ឈើ​មួយចំនួន ដែល​នៅក្នុង​ទីតាំង​ឈ្មោះ ថា​ន់ ជា​របស់គាត់ យកមក​ឲ្យ​គេ​ពុះ​ច្រៀក សម្រាប់ធ្វើ​លំនៅឋាន​របស់គាត់ ៕ ដោយ​៖ ឆដា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya