កណ្ដាល ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចកង រាជអាវុធហត្ថស្រុកខ្សាច់កណ្ដាលបាននាំយកម៉ូតូមួយគ្រឿងម៉ាកហុងដា អាយខន ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1AY-1229 ប្រគល់ទៅឱ្យនិស្សិត សាលាកសិកម្មព្រែកលៀបវិញ បន្ទាប់ ពីម៉ូតូមួយគ្រឿងខាងលើនេះត្រូវបាន ចោរកាច់.ក ជិះបាត់មួយយប់ ។ ម៉ូតូមួយគ្រឿងម៉ាកហុងដាអាយខនខាងលើ នេះត្រូវបានប្រគល់ទៅឱ្យឈ្មោះ ចន្ថា រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជានិស្សិតសាលាជាតិកសិកម្មព្រែក លៀប មានទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
លោក ថេង មករា បានបន្ដថា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ លោកបានដឹកនាំកម្លាំងកងរាជអាវុធ ហត្ថស្រុកចុះល្បាតនៅក្នុងភូមិសាស្ដ្រ ស្រុកខ្សាច់កណ្ដាល ខណៈកំពុងល្បាត នោះដល់ចំណុចភូមិសន្លុង ឃុំវិហារសួគ៍ ក៏បានប្រទះឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាអាយខនពណ៌សលាយ ត្រួយ ចេក ពាក់ស្លាកលេខ ភ្នំពេញ1AY-1229 ហើយបានបិទស្កុតខ្មៅនៅលើស្លាកលេខ ៕