ភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីតាំង២ផ្សេងគ្នា គឺក្នុងសង្កាត់ចោមចៅ និងទឹកដីស្រុកអង្គស្នូល រួមនឹងវត្ថុតាងមានកាតគ្រីម៉ូតូជាច្រើន សោ និងកាំភ្លើងខ្លីមួយដើម បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានបង្ក្រាបនិងឃាត់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន៥នាក់បន្ទាប់ពីមានការ ស៊ើបអង្កេត និងស្រាវជ្រាវតាមចាប់ឃាត់ជាបន្តបន្ទាប់ ខណៈក្រុមជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូយ៉ាងសកម្មនៅ ក្នុងរាជធានីភ្នំពេញ និងជាយរាជធានី ។
ជនសង្ស័យទាំង៥នាក់ខាងលើនេះគឺជាក្រុមប្លន់ប្រដាប់អាវុធដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញនិងជាយរាជធានី ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះជាញឹកញាប់ ។ សកម្មភាពបង្ក្រាបក្រុមជនសង្ស័យខាងលើនេះគឺធ្វើឡើងជាបន្តបន្ទាប់ និងបន្តស្រាវជ្រាវតាមរកឃាត់ខ្លួនបក្ខពួកជាបន្តទៀត ៕