ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អូឡាំពិក​រដូវរងារ បើក​សម្ភោ​ធ​យប់មិញ ​

អូឡាំពិក​រដូវរងារ បើក​សម្ភោ​ធ​យប់មិញ ​

ក្រុង​ស៊ូ​ជីៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៨ ខែកុម្ភៈ​នេះ​គឺធ្វើឡើង​ក្រោម វិញ្ញាសា​កីឡា​បាញ់កាំភ្លើង កីឡា​ជិះ​ស្គី លើទឹក​កក និង​កីឡា​រត់ប្រណាំង លើក​ទឹកកក ក្នុងចំណោម ៧​ប្រភេទ​កីឡា ចែក ចេញ​ជា​៩៨​វិញ្ញាសា ដែលមាន​អត្ត​ព​លិ​ក សរុប​ចំនួន ២៨០០​នាក់ ។​
​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​អូឡាំពិក អន្តរជាតិ​លោក Thomas Bach បាន​ថ្លែង​ឲ្យ​ដឹងថា “​កីឡា​អូឡាំពិក គឺជា​ស្ពាន ក្នុង​ការចំលង​មនុស្ស​ឲ្យ ចេះ​រស់នៅ​ជាមួយគ្នា ដោយ​យើង​មិនអាច រស់នៅ​តែឯង​បានទេ គឺ​ត្រូវ​បានតែ មាន​ទំនាក់ទំនង គ្នា​ជានិច្ច​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស និង​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ​ផងដែរ​” ។​
​ថ្នាក់ដឹកនាំ​កំពូលៗ ចំនួន ៤៤​ប្រទេស បានមក​ចូលរួម​កិច្ច បើក​សម្ភោ​ធ​កីឡា​អូឡាំពិក រដូវរងារ​លើក​ទី​២២ ឆ្នាំ ២០១៤ នៅ​ប្រទេស​រុស្ស៊ី យប់មិញ តែ​ក្នុងនោះ​ប្រធានាធិបតី អាមេរិក លោក Barack Obama និង​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron មិនបាន​ចូលរួម​ទេ ។​
​ការធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ សម្រាប់​ព្រឹត្តិការណ៍​ធំ លំដាប់​ពិភពលោក​បែបនេះ រុស្ស៊ី​បាន​ចំណាយ អស់​ទឹកប្រាក់ ប្រមាណ ៣០​ពាន់​លាន​ផោន ដែល​ចំនួន​នេះ ជាប់​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការកសាង ក៏ដូចជា​ជួសជុល​កីឡដ្ឋាន ជា​ច្រើ​ង​ផង ដែរ​ក្នុងខណៈដែល​ការប្រកួត​ទាំង មូល​នឹង​បញ្ចប់ ទៅវិញ​ក្នុង​រយៈ​កន្លះ​ខែ ។ មួយវិញទៀត រុស្ស៊ី​ក៏​ត្រៀម​ធ្វើជា​ម្ចាស់ ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ បាល់ទាត់ ពិភពលោក World Cup ផងដែរ​នៅ​រដូវ​កាល ក្រោយ​ឆ្នាំ ២០១៨ ក្រោយពី​ឆ្នាំ ២០១៤ នេះ​ធ្វើ​នៅ​តំបន់ អាមេរិក​ឡាទីន ប្រទេស​ប្រេ​ស៊ី​ល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya