ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ញៀន​ថ្នាំ ដើរ​ស្រាត​តាមផ្លូវ ​

បុរស​ម្នាក់​ញៀន​ថ្នាំ ដើរ​ស្រាត​តាមផ្លូវ ​

ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៤​។ បុរស​វ័យក្មេង​ម្នាក់​ដែល​អ្នកស្រុក​ស្គាល់​ថា​ជា​ក្រុម​ក្មេង​ទំនើង​ងប់ងុល និង​ការប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ឆ្នាំ​ហើយ​ទំនងជា​ពុល​ខូច​ប្រព័ន្ធ សរសៃប្រសាទ​បានក្លាយ​ទៅជា​វិកល​ចារឹក​ដើរ​ស្រាត​ននលគក​តាម​ដង​ផ្លូវ​សាធារណៈ បង្ក​ជា​ភ្ញាក់ផ្អើល​ចំពោះ​ភាព​អាសអាភាស​បែបនេះ​។​
​ប្រភព ព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​និយាយថា ពួកគាត់​ធ្លាប់​បានឃើញ យុវជន​អនាថា​ខាងលើ​ពីមុន​មកជា​សមាសភាព​ក្រុមបងធំ ឬ​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ប្រើប្រាស់​គ្រឿងញៀន​ដ៏​សកម្ម​នាពេល កន្លងមក​។​
​ទោះបីយ៉ាងណា​ពុំមាន​នរណាម្នាក់​អះអាង​បាន​ស្គាល់ឈ្មោះ​និង​ទីលំនៅ​របស់​បុរស​វិកលចរិត​នោះឡើយ​។​
​ភិនភាគ​របស់​បុរស​រូបនេះ​សម្បុរ​ខ្មៅ​ស្រអែម​អាយុ​ប្រហែល​ចន្លោះ​ពី​២៥​ទៅ​៣០​ឆ្នាំ​កំពង់​ប្រហែល​១​ម៉ែត្រ​៧០​សង់ទីម៉ែត្រ​។​
​ក្រៅពី សកម្មភាព​ប្រទះឃើញ​ក្រុម ជន​វិកលចរិត​ដើរ​អាក្រាតកាយ យ៉ាង​អាស​អា​ភាព​តាម​ដងផ្លូវ​សាធារណៈ គេ​ក៏​តែង​ប្រទះឃើញ​យ៉ាងច្រើន​សន្ធឹក​ថែមទៀត​នូវ​វត្តមាន​ជន​អាណា​ថា ដើរ​សុំទាន និង​ដេក​តាម​ទីសាធារណៈ​ស្ទើរ​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya