ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ បាញ់​ប្លន់​មិនបាន​សម្រេច ​

បង្ក្រាប​ក្រុមចោរប្លន់​ម៉ូតូ បាញ់​ប្លន់​មិនបាន​សម្រេច ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភ​: ឆ្នាំ​២០១៤ នេះ កម្លាំង​នគរបាល ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង នគរបាល​មូលដ្ឋាន និង​កម្លាំង អាវុធហត្ថ រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌ បាននិងកំពុង​ធ្វើការ​ឡោមព័ទ្ធ ក្រុមចោរប្លន់​នៅជាប់​របង វិទ្យាល័យ​ជម្ពូ​វ័​ន្ត ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ក្រោយពី​ជនសង្ស័យ​ទាំងនេះ បានធ្វើ​សកម្មភាព​បាញ់ ប្លន់​ម៉ូតូ​ម៉ាក CBR មួយគ្រឿង​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង ២​និង​១០​នាទី​យប់ នៅតាម​ផ្លូវ​វេ​ង​ស្រេង បណ្តាលអោយ​ជនរងគ្រោះ ២​នាក់​រងរបួស ដោយ​ក្រុមចោរ​បាញ់​បាញ់​ចំនួន​៣​គ្រាប់​។​
​គិត​ត្រឹម​វេលា​ម៉ោង ៩​និង​៥០​នាទី​ព្រឹក ប្រតិបត្តិការ របស់​កម្លាំង​សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ប្រុស​២​នាក់ ស្រី​ម្នាក់ ហើយ​កំពុង​តាម​ប្រ​ម៉ាញ់ បក្ខពួក​បន្តទៀត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya