ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រកាសផ្ដន្ទាទោស២ឆ្នាំអនុវត្ដ១ឆ្នាំពីបទលក់គ្រឿងញៀនក្នុង ពន្ធនាគារ ។
ចំណែក បុរសម្នាក់ទៀតឈ្មោះ ស្រ៊ុន រដ្ឋា អាយុ៣២ឆ្នាំ ត្រូវផ្ដន្ទាទោស២ឆ្នាំ អនុវត្ដ១៤ខែ ។ នៅក្នុងសវនាការឈ្មោះ ស្រ៊ុន រដ្ឋាបានសារភាពថា ខ្លួនពិតជា បានយកថ្នាំ ញៀន៣កញ្ចប់ពីឈ្មោះចែ មុំ ទុកលក់បន្ដនៅក្នុងពន្ធនាគារព្រៃសប្រាកដមែន និងសុំឱ្យតុលាការបន្ធូរបន្ថយទោស ។ ចំណែកចែ មុំបានបដិសេធថាចម្លើយ នេះ ជាការឆ្លើយទម្លាក់កំហុសមកលើខ្លួន ។ ចែមុំបានបញ្ជាក់ថាខ្លួនមិនស្គាល់ឬបាន ឱ្យថ្នាំញៀនទៅឈ្មោះស្រ៊ុន រដ្ឋាទេ ។
ចែ មុំ ក្រៅពី សំណុំរឿងលក់គ្រឿងញៀនក្នុងពន្ធនាគារ នេះនៅមានសំណុំរឿងមួយទៀតពាក់ព័ន្ធនឹងការធ្វើជាម៉ែយ៉ែមនាំនារី ក្មេងៗទៅ រួម ភេទជាតាតា ហើយបច្ចុប្បន្នសំណុំរឿង នេះកំពុងស្ថិតក្នុងដៃតុលាការកំពូលពុំទាន់កំណត់សវនាការសាជាថ្មី នៅឡើយទេ ៕