ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » នាយ​កុយ និង ខេមរៈ សិរីមន្ត សាលក្រម​ថ្ងៃទី​១២​កុម្ភៈ​ ​

នាយ​កុយ និង ខេមរៈ សិរីមន្ត សាលក្រម​ថ្ងៃទី​១២​កុម្ភៈ​ ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​
​ការជំនុំជម្រះ របស់​សាលាឧទ្ធរណ៍​នាពេល​ខាងមុខនេះ បានធ្វើ​ឡើង​តប​តាម​ការប្ដឹង​ទាស់​ពី​ភាគី​ក្រុមហ៊ុន SK ដែល​ប្រឆាំង​ទៅនឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាល ពី​កន្លងទៅ ដែល​បានសម្រេច និង​បានប្រកាស​សាលក្រម​ឲ្យ​ភាគី​ដើមបណ្ដឹង រួមមាន​តារាចម្រៀង ខេមរៈ សិរីមន្ត​, នាយ​កុយ​, យាយ ណ​យ សំណាង និង គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត​ជា​អ្នកឈ្នះ​ក្ដី និង​តម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន SK និង​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មិន​កូ ផ្ដល់​សំណង​ជំងឺ​ចិត្ត​តាម​សេចក្ដីសម្រេច ។​
​តារា​កំប្លែង នាយ​កុយ តំណាង​ឲ្យ​ភាគី​ដើមចោទ​ប្រាប់ថា មេធាវី​ក្រុមហ៊ុន SK នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត និង​មិន​ផ្ដល់​សំណង​តាម​ការទាមទារ ក៏ដូចជា​សាលក្រម​សាលាដំបូង​នោះទេ ខណៈ​ភាគី​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មិន​កូ​យល់ព្រម​សង​៥.០០០​ដុល្លារ ទៅតាម​អ្វីដែល​ជាការ​សម្រេច​រប​ស់​តុលាការ​.​។ លោក​បន្តទៀតថា “​ពូក​យើង​មានសង្ឃឹម​៨០​ភាគរយ​ហើយ សល់​ប៉ុន្មាន​រង់ចាំ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​។ ប៉ុន្តែ​ពូក​យើង​មាន​ជំនឿ​លើ​តុលាការ​អាច​រកឃើញ​ពី​យុត្តិធម៌​” ។
​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង ក្រៅ​រង្វង់​សិល្បៈ ធ្វើយ៉ាងណា​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង កម្មវិធី​នេះ និង​អាច​ឧបត្ថម្ភ​ជា​សម្ភារៈ​ផ្សេងៗ​ក៏បាន​។ សម្ភារៈ និង​ថវិកា​ចូលរួម​ពី​សប្បុរសជន នឹង​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​រស់នៅ​ទីនោះ ក៏ដូចជា​ការកសាង​វត្តភ្នំ​ពេជ្រនិល​ជាដើម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya