ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០១៤ នៅមុខហាង ថតចម្លងឧត្តម លេខ 83 E0 ផ្លូវលេខ ៤៣០ កែង១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។
ជនរងគ្រោះជាម្ចាស់កង់ មានឈ្មោះ ឃាង ថារ៉ូ ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ។ បុរសម្ចាស់កង់បាននិយាយថា មុនពេលកើតហេតុ គាត់បានទុកដាក់កង់នៅមុខហាងថតចម្លង ហើយក៏ដើរចូលក្នុងហាងមួយសន្ទុះ ស្រាប់តែក្រឡេកមកក្រៅ ក៏ឃើញជនសង្ស័យ បណ្តើរចេញបាន ប្រមាណ ៥០-៦០ម៉ែត្រ ឃើញដូច្នេះ គាត់ក៏ស្រែកថា ចោរៗ ផ្អើលឆោឡោ ដល់សមត្ថ កិច្ច និងប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗតែម្តង ។
ជនសង្ស័យមាន ឈ្មោះ អ៊ំ សារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុង អង្គការកសាង ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ជាមួយគ្នានោះ សមត្ថកិច្ចធ្វើការដកហូតបានកង់មួយគ្រឿង ហើយក៏ប្រគល់ជូន ទៅ ម្ចាស់វិញ ៕