ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » បោះជំរំ​អន្តរជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ក្នុងទិសដៅ​ពង្រឹង​ ការអភិវឌ្ឍន៍​ផ្នែក​ផ្លូវចិត្ត ស្មារតី​របស់​យុវជន​បញ្ចូលគ្នាលើ​ពិភពលោក​

បោះជំរំ​អន្តរជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ក្នុងទិសដៅ​ពង្រឹង​ ការអភិវឌ្ឍន៍​ផ្នែក​ផ្លូវចិត្ត ស្មារតី​របស់​យុវជន​បញ្ចូលគ្នាលើ​ពិភពលោក​

​ភ្នំពេញ ៖ កម្ពុជា​នឹង​បើក​កម្មវិធី​បោះជំរំ​អន្តរជាតិ​ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ​។ ដើម្បី​ជួយ​ពង្រឹង​អភិវឌ្ឍន៍​ផ្នែក​ផ្លូវចិត្ត ស្មារតី​របស់​យុវជន​ក្នុង​ពិភព លោក ក្នុងន័យ ការរួមរស់​ជាមួយគ្នា យោគ យល់​គ្នា បើកផ្លូវ​ចិត្ត​ទទួល​ស្គាល់គ្នា ហើយ ធ្វើ​ឲ្យ​សហគមន៍​រស់នៅ​ដោយ​សុខសន្តិភាព និង​ការទំនាក់​ទំនង​​គ្នា​ល្អ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​ដែល​រៀបចំ​ធ្វើឡើង រសៀល ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ​នៅ​សាកល វិទ្យា​ល័យ​​​​ប៊ែ​ល​ធី​អន្តរជាតិ​ទួលស្លែង​។​
អនុប្រធាន​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ​នៅ​កម្ពុជា​លោក អីុ សេង​លី  បាន​ឲ្យ​ដឹងថា កម្មវិធី​បោះជំរំ​អន្តរជាតិ​ឆ្នាំ​២០១៤​នៅ​កម្ពុជា​​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៤​។ គម្រោង​​នឹង​ទទួលយក​និស្សិត​ខ្មែរ​ចំនួន​២.០០០ នាក់ ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ។   តាម​​កម្មវិធី​អង្គការ​នឹង​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​នៅតាម​គ្រប់ គ្រឹះស្ថានសិក្សា និង​គ្រប់​សាកល​​​វិទ្យាល័យ​ឲ្យ​និស្សិត​ស្វែងយល់​ពី​សារសំខាន់​នៃ​កម្មវិធី​នេះ​។ លោក​បន្តថា កម្មវិធី​នេះ​នឹងមាន​និស្សិត​ពី​៥%​ទៅ​១០%​មក ពី​ប្រទេស​ចំនួន​៣៥ លើ​ពិភពលោកមក​ ចូលរួម ជាពិសេស​មកពី​សាធារណ​រដ្ឋ​កូរ៉េ និង​ប្រទេសជិតខាង​យើង​។ កម្មវិធី​នេះមាន​ របាំ​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របាំ​វប្បធម៌​នៃ​ប្រទេស​ផ្សេងៗ​ដែល​រៀបចំ និង​សម្តែង​ដោយ​និស្សិត​ខ្មែរ និង​បរទេស។  ក្រុម​តន្ត្រី​ពិភពលោក​ក៏ត្រូវ​បាន​អញ្ជើញ​មក​ប្រគំ​តូរ្យតន្ត្រី ដើម្បី​ទទួល​ស្វាគមន៍​និស្សិត ដែល​ចូលរួម​ក្នុង​កម្មវិធី​ការបោះជំរំ​ អន្តរជាតិ​ដ៏​វិសេស​នេះ​ផងដែរ​។ ការសម្តែង​វប្បធម៌​នៃ​ប្រទេស​នីមួយៗ គឺជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​ពី​វប្បធម៌​ផ្សេងៗ​លើ​ពិភពលោក​។ ទោះបីជា​វប្បធម៌​ផ្សេងៗ​គ្នា​យ៉ាងណាក៏ដោយ គឺ​មានតែ​មិត្ត ភាព និង​សាមគ្គីភាព​ដែលជា​កំលាំង​ថាម ពល​នៃ​ការ​បោះជំរំ​អន្តរជាតិ​នេះ​។​
​លោក  តូច ជឿន អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​យុវជន​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា​ មានប្រសាសន៍​លើកឡើងថា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ IYF បាន​ចុះ​អនុស្សរណៈ​យោគ យល់​គ្នា (MOU) នៅ ឆ្នាំ​២០១០ ក្នុងគោល ដៅ​សហប្រតិបត្តិការ​លើ​ការអប់រំ​យុវជន។  អនុវត្តតាម​ស្មារតី​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​សហការ​គាំទ្រ​ទៅលើ​សកម្ម​ភាព​​​អង្គការ​សម្ព័ន្ធ​យុវជន អន្តរជាតិ​ដែល​ហៅ​កាត់​ថា (IYF) ដើម្បី​រៀបចំ​កម្មវិធី​បោះ​ជំរំ​អន្តរជាតិ​ឆ្នាំ​២០១៤ នៅកម្ពុជា​ ក្នុងពេល​នេះ ។ លោក​ក៏បានបញ្ជាក់ ទៀត​ថា កម្មវិធី​បោះជំរំ​អន្តរជាតិ​នេះ វា​ឆ្លើយតប​នឹង​គោលដៅ​របស់​ក្រសួង​អប់រំ ឆ្លើយតប​នឹង​រដ្ឋធម្មនុញ្ញ​ច្បាប់​អប់រំ និង​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​យើង នៅក្នុង​ការអភិវឌ្ឍន៍​កាយ សម្បទា ប្រាជ្ញា​ស្មារតី និង​ផ្លូវចិត្ត ជាពិសេស​គឺជា​ពេល​​បណ្តុះបណ្តាល​យុវជន​នៅ​ជុំវិញ​ពិភពលោក​ឆ្លងកាត់​នូវ របាំង​នៃ​ពណ៌​សម្បុរ ភាសា វប្បធម៌ និង​ចិត្តគំនិត ដែល​ក្នុងនោះ​មានកម្ម​វិធី​ជាច្រើន​បានរៀបចំ​ដើម្បី​បើកចិត្ត​ យុវជន ឲ្យ​ធំ​ទូលាយឲ្យ​គេ​មាន​សេរីភាពពី​ ដែន​កំណ​ត់នៃ​គំនិត​របស់គេ ហើយ​ទទួល​ចិត្ត​​ពី​ដ៏​ទៃ និង​ទទួលយក​ពិភពលោក​ទាំង មូល​។
​តាម​របាយការណ៍​រប​ស់​អង្គការ IYF បាន​ឲ្យ​ដឹងថា ការ​បោះជំរំ​អន្តរជាតិ​បានចាប់​​ផ្តើម​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ឆ្នាំ​១៩៩៥។​ ជា​រៀងរាល់ឆ្នាំ​ការ​បោះជំរំ​អន្តរជាតិ​បាន​ដំណើរការ​នៅ​៣០​ប្រទេស ជុំវិញ​ពិភពលោក​ដោយមាន​យុវជន​រាប់ពាន់នាក់​បាន​ចូលរួម​ដែល​ក្នុងនោះ នៅ​កម្ពុ​ជាមាន​និស្សិត​ខ្មែរ និង​បរទេស​ជាង​១.០០០ នាក់​បាន​ចូលរួម​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​ក្នុង​ឆ្នាំ​២០១០ និង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ក្នុង​ឆ្នាំ​២០១១ និង​នៅ​វិទ្យាស្ថានបច្ចេក​​វិទ្យា​កម្ពុជា​(ITC)​ក្នុង​ឆ្នាំ​២០១២ ដោយមាន​ការពេញចិត្ត និង​លទ្ធផល​យ៉ាង​ល្អប្រសើរ។​
សូមបញ្ជាក់ផងដែរថា កម្មវិធី​បោះជំរំ​អន្តរជាតិ​នេះទទួលការឧបត្ថម្ភធំពី ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន​ Huawei Technologies៕ដោយ ឈួន ឆាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya