ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បើកឡាន​បុក​របាំង​ថ្ម​ចែក ទ្រូងផ្លូវ បាក់​អស់​៣​កង់ ត្រូវ​ប៉ូលិស​ចាប់​ព្រោះ​ចង់​បើក​គេច ​

បើកឡាន​បុក​របាំង​ថ្ម​ចែក ទ្រូងផ្លូវ បាក់​អស់​៣​កង់ ត្រូវ​ប៉ូលិស​ចាប់​ព្រោះ​ចង់​បើក​គេច ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​០៥​នាទី​ព្រឹក ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ត្រង់ចំណុច​ស្តុ​ប​ពេទ្យ​ចិន ។
មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយគ្រឿង ពណ៌​ស ពាក់​ស្លាក់​ភ្នំពេញ 2U-3936 ដែល​បើកបរ​ដោយ​នារី​ម្នាក់​ជា​ជន​ជាតិចិន បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​យ៉ាង​លឿន​ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណូ​ច​កែង​ផ្លូវ​ព្រះសីហនុ ត្រង់ចំណុច​ស្តុ​ប​ពេទ្យ​ចិន ក៏​រេ​ចង្កូត​ជ្រុល​ច​ង្កួ​តទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាង ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​៣​កង់ និង​រង​ការខូចខាត​៧​កង់​ទៀត រួច​ក៏​រថយន្ត​បង្ក ព្យាយាម​បើក​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ឃើញ ក៏បាន​ដេញតាម​ពីក្រោយ​រហូតមក​ចំណុច​ផ្លូវ​លេខ​៣០៦ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រថយន្ត​បង្កហេតុ​បាន​ឈប់​រថយន្ត ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទាំង​រថយន្ត​និង​អ្នកបើកបរ​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya