ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ស្រី្ត​មា្ន​ក់​តូចចិត្ត​និង​ជម្ងឺ​រុំា​​រ៉ៃ​ព្យាបាល​ច្រើន​ឆ្នាំ​មិនជា ចង​.​ក​សម្លាប់ខ្លួន​

ស្រី្ត​មា្ន​ក់​តូចចិត្ត​និង​ជម្ងឺ​រុំា​​រ៉ៃ​ព្យាបាល​ច្រើន​ឆ្នាំ​មិនជា ចង​.​ក​សម្លាប់ខ្លួន​

​ភ្នំពេញ ៖ ស្ត្រី​ក្រមុំចាស់​ម្នាក់​ធ្វើអត្តឃាត ដោយ​យក​ខ្សែភ្លើង​ឆ្នាំងអគ្គិសនី ទៅ​ចង​នឹង​ចំ​រ៉ឹង​ដែក​បង្អួច ហើយ​ត្រូវ​ប្អូនស្រី​ប្រទះឃើញ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះ​លេខ​២៧​សេ ផ្លូវ​១៣៥ ក្រុម​៧ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។
​លោក សេង វណ្ណ​:  នាយ​នគរបាល ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ខាងលើនេះ មានឈ្មោះ យឹម ប៊ុន​នី អាយុ​៥១​ឆ្នាំ ស្នាក់នៅ ផ្ទះកើតហេតុ​ខាងលើ ។​
​បើតាម​ប្អូនស្រី ជនរងគ្រោះ​ឈ្មោះ យឹម វណ្ណា បាន​ឲ្យ​ដឹងថា បងស្រី​របស់ នាង​មានឈ្មោះ យឹម ប៊ុន​នី អាយុ ៥១​ឆ្នាំ មុខរបរ​នៅផ្ទះ​។ នាង​បាន​បញ្ជាក់ថា បងស្រី របស់​នាង​មាន​ជំងឺ​រ៉ាំ​រៃ ជាច្រើន​មុខ​យូរ​ឆ្នាំ​មកហើយ ហើយ​២-៣​ឆ្នាំ​កន្លងទៅ បងស្រី​គាត់ បាន​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​៣-៤ ដង​ដែរ ប៉ុន្តែ​បាន​ជួយសង្គ្រោះ​ទាន់ និង​បាន​សុំ​អង្វរ​គាត់​កុំ​ឲ្យ​គិត​ខ្លី ព្រោះ​មាន​បងស្រី បង្កើត​ដែល​រស់នៅ​សហរដ្ឋ អាមេរិក ជួយផ្តល់​លុយកាក់​សម្រាប់​ចិញ្ចឹម និង​ទិញ​ថ្នាំ​ព្យាបាល​គ្រប់គ្រាន់​ហើយ ។​
​ស្ត្រី យឹម វណ្ណា បន្តទៀតថា ជា​រៀងរាល់​ព្រឹក បងស្រី យឹម ប៊ុន​នី គាត់ តែងតែ​ចេញមក​ជួយ​រៀបចំ ឥ​វ៉ាន់​លក់ដូរ​នៅមុខ​ផ្ទះ​បន្តិចបន្តួច ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នេះ ម៉ោង​ប្រហែល​៧​ព្រឹក បងស្រី​គាត់ បាន​ដើរ​ចេញពី​ក្នុង​បន្ទប់​មក​ខាងក្រៅ​មួយ​ភ្លែត​ក៏​ចូលទៅ​សម្ងំ​ក្នុង​បន្ទប់​វិញ បាត់ទៅ ។ ស្ត្រី​ជា​ប្អូន​បន្តថា នៅពេល​គាត់​រៀបចំ​ឥ​វ៉ាន់ សម្រាប់​លក់ដូរ​រួច ក៏បាន​ទិញ​បបរ យកទៅ​ឲ្យ​បងស្រី នៅក្នុង​បន្ទប់ដេក​ដូច​ធម្មតា ខណ​:​រុញ​ទ្វារ​បន្ទប់​ចូលទៅក្នុង​បន្ទប់​ក៏​ឃើញ ឈ្មោះ យឹម ប៊ុន​នី បាន​ចងក ក្នុង​បន្ទប់ដេក​មិនដឹង​ស្លាប់​ពី ពេលណា​ឡើយ
​ប្តឹងទៅ​នគរបាល​មូលដ្ឋាន ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ។​
​តាម​ការពិនិត្យ​ជាក់ស្តែង​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ឈ្មោះ​យឹម ប៊ុន​នី ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya