ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​ប្រណីត​ល្មើសច្បាប់ ចំនួន​៤​គ្រឿង ប៉ូលិស​បង្ក្រាប​ ​

ឡាន​ដឹកឈើ​ប្រណីត​ល្មើសច្បាប់ ចំនួន​៤​គ្រឿង ប៉ូលិស​បង្ក្រាប​ ​

មណ្ឌលគិរី ៖ កាលពី​វេលា​ម៉ោង​១១​យប់  ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ពូ​ក្រែង ឃុំ​ស្រែ​អំពូ​ម​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​
រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​មាន​ចំនួន​៤​គ្រឿង ក្នុងនោះ​ម៉ាក​ឡង់​គ្រី​ស័​រ​២​គ្រឿង​, ម៉ាក​លុ​ច្ស​ស៊ី​ស​៤៥០​មួយ គ្រឿង និង​ម៉ាក​តូយ៉ូតា​មួយ​បាំង​កន្លះ​មួយគ្រឿង រួម​និង ឈើ​ប្រណីត​ឡាំង​ជា​ជ្រុង​ចំនួន​៦០​ដុំ ស្មើ​៨,៥៦៧​ម៉ែត្រគូប ក្នុងនោះ​មាន​ឈើ​នាងនួន​ចំនួន​៣៨​ដុំ ឈើ​ធ្នង់​ចំនួន​២២​ដុំ ។​
​ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ខាងលើ នៅពេល​ឃើញ​សមត្ថកិច្ច​ក៏បាន​នាំគ្នា​ឈប់​រថយន្ត​បើកទ្វារ​រត់​ចូល ក្នុងព្រៃ​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត និង​ឈើ​ប្រណីត​ពេញ​រថយន្ត ទើប​សមត្ថកិច្ច​និង​ជំនាញ​បាន​ប្រមូល​អូស​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ ដោយ​ទុក​រយៈពេល​មួយខែ បើ​មិន​មក​ដោះស្រាយ​ទេ ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya