ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល បុរសជនជាតិចិនម្នាក់ ចាប់នារីខ្មែរចងដៃរំក្រណាត់ជុំវិញខ្លួន លើកដាក់គូទឡានបើករត់ សំណាងល្អសមត្ថកិច្ចឃាត់ទាន់ នៅភ្នំពេញ

ភ្ញាក់ផ្អើល បុរសជនជាតិចិនម្នាក់ ចាប់នារីខ្មែរចងដៃរំក្រណាត់ជុំវិញខ្លួន លើកដាក់គូទឡានបើករត់ សំណាងល្អសមត្ថកិច្ចឃាត់ទាន់ នៅភ្នំពេញ

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ បានចាប់បីនារីជនជាតិខ្មែរម្នាក់ ដោយមានសភាពដៃជាប់ចំណង និងរុំក្រណាត់ជុំខ្លួនលើកយ៉ាងប្រញាប់ប្រញាល់ ដាក់ក្នុងគូទរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8491 ដោយបើកចេញពីផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប។

ឃើ់ញហេតុការណ៍ភ្លាមៗ  បានទូរស័ព្ទទៅសមត្ថកិច្ចជំនាញ ដើម្បីឲ្យចេញអន្តរាគមន៍ តាមចាប់រថយន្តខាងលើ។ មិនយូរប៉ុន្មានកម្លាំងអធិការខណ្ឌជ្រោយចង្វារ បានចេញគ្រប់គោលដៅតាមចាប់រថយន្តខាងលើ បាននៅម្ដុំផ្លូវមាត់ទន្លេរួចកម្លាំងអន្តរាគមន៍ បានបើករថយន្តខាងលើ ក៏ប្រទះឃើញនារីរងគ្រោះ ក្នុងគូទរថយន្ត រួចធ្វើការទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។  សមត្ថកិច្ច បានដឹកជនសង្ស័យខាងលើទៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya