ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខណ្ឌ៧មករា បានចាត់ទុកល្បែងស៊ីសងខុសច្បាប់ ជាប្រភពចំណូលរបស់ខ្លួន?

ល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខណ្ឌ៧មករា បានចាត់ទុកល្បែងស៊ីសងខុសច្បាប់ ជាប្រភពចំណូលរបស់ខ្លួន?

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្បែរប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់មនោរម្យ មានល្បែងកន្ទុយលេខ ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ និងល្បែងផ្សែងៗទៀត កើតឡើងយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មានកន្លែងកត់ឆ្នោតយួន ត្រូវបានគេបើកលេងតាមបណ្តោយផ្លូវសុខហុក លេខ១០៧ កែងផ្លូវ១៣៤ ជិតប៉ុស្តិ៍នគរបាលសង្កាត់មនោរម្យ តែម្តងហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់មនោរម្យ មិនចាត់វិធានការបង្ក្រាបឡើយ។ មានការរិះគន់ចំៗថានាយប៉ុស្តិ៍នគរបាលសង្កាត់មនោរម្យ ក៏ដូចជាលោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គឺជាអ្នកឃុបឃិតឲ្យល្បែងស៊ីសង ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ប្រជាពលរដ្ឋក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា​ បានអំពាវនាវឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន ពួកគាត់ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម។ ដោយហេតុថា សព្វថ្ងៃនេះល្បែងស៊ីសងច្រើនប្រភេទ រាលដាលយ៉ាងគំហុក ក្នុងទឹកដីសង្កាត់មនោរម្យ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មនោរម្យ ក៏ដូចជាលោក លីម សុភា​ អភិបាលខណ្ឌ៧មករា​ និងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រភពខ្លះបានរិះគន់ថា​ មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងខណ្ឌ៧មករា បានចាត់ទុកល្បែងស៊ីសងខុសច្បាប់ជា ប្រភពចំណូលរបស់ពួកគេទើបបណ្តោយឲ្យល្បែងស៊ីសងច្រើនប្រភេទកើតឡើងយ៉ាងអនាធិបតេយ្យ។

ប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា បានកត់សម្គាល់ថា ដោយសារល្បែងស៊ីសងខុសច្បាប់ កើតឡើងយ៉ាងរាលដាលនោះហើយទើបបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មលួចឆក់ប្លន់ ក៏ដូចជាបទល្មើសជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន កើតឡើងគួរឲ្យភ័យខ្លាច។ ហេតុនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខណ្ឌ៧មករា នោះទេ។

មជ្ឈដ្ឋាននានាបានលើកឡើងថា មិនមែនតែនៅក្នុង​សង្កាត់មនោរម្យ នោះទេដែលល្បែងស៊ីសងខុសច្បាប់ច្រើន ប្រភេទ កើតឡើងយ៉ាងអនាធិបតេយ្យ គឺនៅគ្រប់សង្កាត់​ទូទាំងខណ្ឌ៧មករា មានល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខណ្ឌ៧មករាបានចាត់ទុកល្បែងស៊ីសងខុស ច្បាប់ជាប្រភពចំណូលរបស់ខ្លួន៕ ​

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya