ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល មានអ្នកចង់រត់ការឱអតីតមន្ត្រីប៉េអឹមម្នាក់ ដែលក្លែងឯកសារបន្លំលុយ 30 ម៉ឺនដុល្លារ ពីជនជាតិកូរ៉េឲ្យនៅក្រៅឃុំ ចេញបាត់ហើយ នៅភ្នំពេញ

ភ្ញាក់ផ្អើល មានអ្នកចង់រត់ការឱអតីតមន្ត្រីប៉េអឹមម្នាក់ ដែលក្លែងឯកសារបន្លំលុយ 30 ម៉ឺនដុល្លារ ពីជនជាតិកូរ៉េឲ្យនៅក្រៅឃុំ ចេញបាត់ហើយ នៅភ្នំពេញ

ភ្នំពេញ ៖ អតីតមន្ត្រីប៉េអឹមម្នាក់ ត្រូវបានសមត្ថិកិច្ចចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី09ខែមករាឆ្នាំ2020 ស្ថិតនៅភូមិតាអុកសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ បន្ទាប់ពីអតីតមន្ត្រីប៉េអឹមរូបនេះបានធ្វើឯកសារក្លែងក្លាយបន្លំជនជាតិកូរ៉េអស់ចំនួន30ម៉ីនដុល្លាអាមេរិក។

បើតាមជនរងគ្រោះដែលជាជន់ជាតិកូរ៉េបានបង្ហើបនឹងរៀបរាប់អោយដឹងថា នៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2010 ខ្ញុំបាទបានខ្ចីប្រាក់ពីឈ្មោះអ៊ុយសុភីនិងឈ្មោះប៊ុនឈុន្នីចំនួនបួនម៉ឺនដុល្លារអាមេរិក ដែលមានការប្រាក់5ភាគរយក្នុងមួយខែបន្ទាប់មកខ្ញុំបាទបានសងប្រាក់ទាំងដើមទាំងការចំនួន 16 ម៉ឺនដុល្លារអាមេរិកដែលមានជាលិខិតប្រគល់ឯកសារចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2017 ដោយសារ ខ្ញុំបាទជាជនជាតិកូរ៉េមិនចេះអានសរសេរអក្សរខ្មែរ និងទុកចិត្តរាប់អានឈ្មោះ យឹម ផៃភីវីវ៉ាន់នុត្ត ដូចកូនបង្កើត ទើបឲ្យឈ្មោះនេះធ្វើជាសាក្សីសម្រួលក្នុងការបង្កើតកិច្ចសន្យាទាំងពីរខាងលើ។ តែឈ្មោះយឹម ផៃភីវីវ៉ាន់នុត្ត
បានក្លែងក្នុងលិខិតប្រគល់ឯកសារចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2017 ទៅជាចំនួនប្រាក់សរុប 30 ម៉ឺនដុល្លារអាមេរិកហើយដាក់ពាក្យបណ្ដឹងរក្សាការពារដីរបស់ខ្ញុំដោយអះអាងថាខ្ញុំបាទនៅជំពាក់ប្រាក់ចំនួន 14 ម៉ឺនដុល្លារអាមេរិកទៀតហើយឈ្មោះយឹម ផៃភីវីវ៉ាន់នុត្ត ដែលជាសាក្សីក្នុងកិច្ចសន្យាចុះថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2010 និងជាសាក្សីក្នុងលិខិតប្រគល់ឯកសារចុះថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2017បានតាំងខ្លួនជាសហម្ចាស់ បំណុលដឹងខ្ញុំបាទទៅវិញមិនឱ្យធ្វើការលក់ជួលបញ្ចាំធ្វើអំណោយមរតក យកទៅចូលហ៊ុននិងបង្កើតប្រាក់វិភោគ អនុប្បទានសិទ្ធនានសឲ្យអ្នកដទៃក្នុងក្បាលដីចំនួន 2 កន្លែង ដែលមានលេខ 308/16សដ ថ្ងៃទី 26 ខែតុលាឆ្នាំ 2016 ស្ថិតនៅខេត្តបាត់ដំបងនិងក្បាលដី 357 ទំហំ 6345m2( ម៉ែត្រការ៉េ)ស្ថិតនៅក្នុងខេត្តកណ្ដាលរបស់ខ្ញុំបាទ ដែលបានធ្វើឱ្យខូចប្រយោជន៍ខ្ញុំបាទជាខ្លាំង៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya