ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនព្រះសង្ឃមួយអង្គ ពាក់ពន្ធ័ករណីរំលោភក្មេងស្រី រហូតបានសម្រេច នៅស្វាយរៀង

ឃាត់ខ្លួនព្រះសង្ឃមួយអង្គ ពាក់ពន្ធ័ករណីរំលោភក្មេងស្រី រហូតបានសម្រេច នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ជនសង្ស័យជាព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះចោទថា បានចាប់រំលោភរហូតបានសម្រេច ។

ជនសង្ស័យមានព្រះនាមវង្ស ពេជ្រ ព្រះជន្ន ២៤ព្រះវស្សា គង់នៅវត្តពោធិថ្មី (ហៅវត្តបាវិត) ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ។

បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីយប់ កូនស្រីរបស់ខ្លួនត្រូវបានឈ្មោះ វង្ស ពេជ្រ ចាប់រំលោភរហូតបានសម្រេច ។ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកសាកសួរ ទើបសារភាពថា ពិតជាធ្វើសកម្មភាពពិតប្រាកដមែន ។  ជនសង្ស័យត្រូវបានគណៈធម្មការវត្តផ្សឹក រួចប្រគល់ឲ្យទៅសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya