ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ផ្អាកអាជីវកម្មចាក់សាក់៣កន្លែងគ្មានច្បាប់ នៅស្វាយរៀង

ផ្អាកអាជីវកម្មចាក់សាក់៣កន្លែងគ្មានច្បាប់ នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទីតាំង៣កន្លែងផ្សេងគ្នា ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួម ពីអធិការនគរបាលកងរាជអាវុធហត្ថក្រុងមន្ត្រីសាលាក្រុងជាច្រើនរូប ។

ទីតាំងធ្វើអាជីវកម្មចាក់សាក់៣កន្លែងក្នុងក្រុងស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុងតំំណាងលោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្នព្រោះមិនមានច្បាប់អនុញ្ញាត ម៉្យាងអាជីវកម្មនេះជាលក្ខណៈសិល្បៈ តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខផងដែរ ។ ការចុះត្រួតពិនិត្យកន្លែងចាក់សាក់នេះ គឺមាន៣កន្លែងផ្សេងគ្នាមាននៅសង្កាត់ស្វាយរៀង២កន្លែង និងសង្កាត់ចេក១កន្លែង ។

បន្ទាប់ពីលោកបានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំទីតាំងចាក់សាក់ចំនួនបីកន្លែងរួចមកក្រុមការងារនឹង រៀបចំ លិខិតរដ្ឋបាលដើម្បីផ្អាកអាជីវកម្មចាក់សាក់នេះ ជាបណ្តោះអាសន្នរង់ចាំការសម្រេចពីលោកអភិបាលក្រុង ស្វាយរៀង ។ ការអាជីវកម្មទាំងនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ម្យ៉ាងវិញទៀតទោះអាជីវកម្មនេះ ជាលក្ខណៈសិល្បៈក៏ពិតមែន ប៉ុន្តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខជាច្រើនក្នុងសង្គមរបស់យើង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya