ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » តាមពិតព័ត៌មាននេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បែកធ្លាយវីឌីអូមួយ ដែលអ្នកលេងបណ្ដាញសង្គមបង្ហោះ និងចែកចាយតៗគ្នា ទើបភ្ញាក់ផ្អើល នៅភ្នំពេញ

តាមពិតព័ត៌មាននេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បែកធ្លាយវីឌីអូមួយ ដែលអ្នកលេងបណ្ដាញសង្គមបង្ហោះ និងចែកចាយតៗគ្នា ទើបភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ:   បែកធ្លាយវីឌីអូមួយដែលអ្នកលេងបណ្ដាញសង្គមបង្ហោះ និងចែកចាយតៗគ្នា ពីសកម្មភាពក្មេងស្រីមួយ ក្រុមកំពុងតែវាយទាត់ធាក់ទៅលើក្មេងស្រីម្នាក់ក្នុងថ្នាក់ពេលនេះបានអប់រំហើយ។ ប្រជាពលរដ្ឋបានផ្ញើសារអប់រំដែរថា យើងជាខ្មែរដូចគ្នាអាចនិយាយស្ដាប់គ្នាបាន ហេតុអ្វីចាំបាច់ប្រើហិង្សាវាយធ្វើបាបគ្នាវាយទាត់ធាក់ដូចសត្វធាតុបែបនេះ។ ហើយពលរដ្ឋបានបន្តទៀតថាសូមឲ្យ អាជ្ញាធរមានសមត្ថកិច្ចជួយមកអប់រំណែនាំបន្ថែមផង។

សមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនសិស្សស្រីៗ ៤នាក់ យកទៅសួរនាំ និងចាត់វិធានការ តាមផ្លូវច្បាប់ បន្ទាប់ពីពួកគេវាយទាត់ធាក់ និងជេរប្រមាថដល់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដឹកដៃកូនមក ស្នើសុំនគរបាលជួយអន្តរាគមន៍ និងឃាត់ក្មេងស្រីបង្កហេតុ ដើម្បីយកមកសាកសួរនាំពីហេតុការណ៍កើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែកក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។

ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និងចំក្បាលរួចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេញខ្លួមប្រាណទាំងអស់។

បើតាមម្តាយយុវតីរងគ្រោះ បានអះអាងថា គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ ទើបតែរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាពបង្ហោះតែសង្គមហ្វេសប៊ុក ហើយបានដឹងថាកូនគាត់មានកូនសិស្សស្រីដូចគ្នា ចោមរោមវ៉ៃយ៉ាងចាស់ដៃ។ ម្តាយរូបនេះ បានបន្តថា ក្រោយមកក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានអន្តរាគមន៍ និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីប និងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។ ម្តាយយុវតីរងគ្រោះ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្កហិង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪពុកម្ដាយមកធានា កុំឲ្យប្រើហិង្សាមកលើក្មេងស្រីដទៃទៀត។

ក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុនោះ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានស្វះស្វែងរកជនរងគ្រោះ និងជនដៃដល់ ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់  ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya