ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់បានស្លាប់ គួរឲ្យអាណោចអធ័ម កណ្តាលផ្លូវ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បុរសម្នាក់បានស្លាប់ គួរឲ្យអាណោចអធ័ម កណ្តាលផ្លូវ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

(ភ្នំពេញ)៖  នៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  បុរសដែលត្រូវរថយន្តកិនស្លាប់មានឈ្មោះ ចាន់ វិចិត្រ អាយុ៣៩ឆ្នាំ មុខរបរលក់ជ្រក់ស្ពៃ ស្នាក់នៅភូមិព្រែកស្ទង ឃុំរព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកអ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ដំបូងបុរសរងគ្រោះបានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ធ្វើដំណើរចេញពីផ្លូវបេតុង ឆ្ពោះមកផ្លូវជាតិលេខ៣ ខណៈមកដល់ផ្លូវជាតិក៏បានទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឱ្យដួលខ្ទាតទៅលើកផ្លូវ ស្របពេលមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ ពាក់ស្លាកលេខ កំពង់ធំ 3A-1033 កំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជាន់ហ្វ្រាំង មិនទាន់ក៏ជ្រុលកិនចំក្បាលបុរសរងគ្រោះ បណ្តាលឱ្យធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌។  រថយន្តបង្កបានព្យាយាមបើកគេច បានប្រហែល៣០០ម៉ែត្រ ទើបតៃកុងរថយន្ត ចុះពីលើរថយន្តរត់គេចខ្លួនបាត់ទុករថយន្តចោល។

សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya