ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់ ត្រូវ​ចាប់ខ្លួន​ ​

ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់ ត្រូវ​ចាប់ខ្លួន​ ​

បាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤​។ បុរស​សង្ស័យ​ជា​ឃាតករ​ដែល ឃាត់ខ្លួន​ឈ្មោះ យ៉ាន់ ឆេ​ត អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ជ្រនៀង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ប៉ូលិស​បាន​ដកហូត​វត្ថុតាង​ពូថៅ​មួយ និង​អាវ​ប្រឡាក់​ឈាម​មួយ​។

ចំណែក​ស្ត្រី​រងគ្រោះ​ដែល​ឃាតករ​កាប់សម្លាប់​គ្រប​ចំបើង​ចោល​នៅ​វាលស្រែ​នោះ ឈ្មោះ​ជុំ ហួច​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​និង ជន សង្ស័យ​។ ស្ត្រី​រងគ្រោះ​មាន​ស្នាម​កាប់​២​ពូថៅ ត្រង់​ក​ញ្ចឹ​ង ក ពីក្រោយ​និង ស្នាម​ជាំ ជាច្រើន​កន្លែង ផ្នែក​ផ្ទៃមុខ​។​

​ឈ្មោះ យ៉ាន់ ឆេ​ត ជា​ជនសង្ស័យ​បាន​បដិសេធថា មិនបាន​ប្រព្រឹត្ត អំពើ ឃាតកម្ម កាប់សម្លាប់​ស្ត្រី​រងគ្រោះ​ទេ ព្រោះ​ស្ត្រី​រងគ្រោះ និង​គាត់ មិនដែល មានទំនាស់ អ្វី​និង​គ្នា​ទេ ហើយ​ផ្ទះ​គាត់​ដែល​រស់នៅ​មិន​ឆ្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពីគ្នា តែងតែមាន​ម្ហូបចំណី ហុច​ឲ្យ​គ្នា​ទៅវិញ ទៅមក​។ នៅ​ថ្ងៃកើតហេតុ​នោះ គាត់​គ្រាន់តែ​បាន​ដឹកគោ ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ ហើយ​មាន​សៀត​ពូថៅ​មួយ នៅ​ចង្កេះ​ផង​ដើម្បី​យកទៅ​ដំ​ស្នឹង គោ ប៉ុណ្ណោះ​។ ក្រោយមក​ស្រាប់តែ​ឮ​គេ​និយាយថា ស្ត្រី​ឈ្មោះ ជុំ ហួច បាត់​ខ្លួន​ក្រោយពី​ដេញគោ​ទៅ​ឃ្វាល នៅ​វាលស្រែ​មិនឃើញ​មក ហូបបាយ​។​

ទោះបីជា​ជនសង្ស័យ​មិន​ឆ្លើយ​សារភាព ទទួលស្គាល់​អំពើ​ឃាតកម្ម​នេះ ប៉ុន្តែ​ដោយយោង​តាម​សាក្សី ដែល​បានឃើញ​និង​មាន​វត្ថុតាង​ជាក់ស្តែង គឺ​ពូថៅ​មួយ​និង​អាវ​ប្រឡាក់​ឈាម​មួយ​ផង បញ្ជាក់ថា ស៊ីសង្វាក់​ក្នុង​អង្គហេតុ​ពាក់ពាន់​និង​អំពើ ឃាតកម្ម​នេះ​។ កម្លាំង​ប៉ូលិស​ស្រុក​បាណន់​បាន​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញារ​អម សាលាដំបូង​ខេត្តបាត់ដំបង​និង លោក ស ថេត ស្នងការ​នគ​បាល​ខេត្តបាត់ដំបង​សម្រេច​ឲ្យ​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បន្ត​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម ផ្លូវច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya