ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » មេក្លោងគ្រឿងញៀនម្នាក់ សមត្ថកិច្ចបង្ក្រាបបាន ត្រូវតុលាការសម្រេច ដាក់ពន្ធនាគារ២០ឆ្នាំ នៅភ្នំពេញ

មេក្លោងគ្រឿងញៀនម្នាក់ សមត្ថកិច្ចបង្ក្រាបបាន ត្រូវតុលាការសម្រេច ដាក់ពន្ធនាគារ២០ឆ្នាំ នៅភ្នំពេញ

(ភ្នំពេញ)៖  ការប្រកាសសាលក្រមនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះ បើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ាឌី បានបើកសវនាការ ប្រកាសសាល ក្រមលើសំណុំរឿងជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ឈ្មោះ អន ធី កំណត់២០ឆ្នាំ តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២៖០០នាទី កម្លាំងនគបាលជំនាញ (ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះជួលលេខ 2D ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  នៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ អន ធី ភេទប្រុស ជនជាតិខ្មែរ កើត១៩៩២។
ដកហូតវត្ថុតាង គ្រឿងញៀន សរុបទម្ងន់១០២១.៣៩ក្រាម ក្នុងនោះ, ទី១៖ មេតំហ្វេតាមីន (ICE)៧៥៨.២ក្រាម, ទី២៖ អ៊ិចស្តាស៊ី (MDMA) ២៣៥.៧៤ក្រាម, ទី៣៖ កេតាមីន (Ketamine) ០.៤៥ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya