ព្រះសីហនុ ៖ កាលពីថ្ងៃ ទី០៦ខែកុម្ភៈ ដោយចោទពីបទជួញ ដូរមនុស្សខុសច្បាប់ដែលប្រព្រឹត្ដទៅ នៅក្នុងក្រុមទី៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤មកម្ល៉េះ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះសែម សារឿន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកអនាម័យតាមផ្ទះសំណាក់ស្នាក់នៅក្នុងក្រុងព្រះសីហនុត្រូវជា ម្ដាយក្មេងស្រីរងគ្រោះឈ្មោះសន ស្រីលី ហៅ ប៉ុក អាយុ៨ឆ្នាំ រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះជា ស៊ីណាន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ចាប់ហួយនៅក្នុងក្រុងព្រះ សីហនុដែលជាអ្នកទទួលទិញក្មេងស្រី នោះ ។ ពេលយកមកសាកសួរទើបជន សង្ស័យទាំងពីរបានសារភាពថា ពួកគាត់ ពិតជាបានលក់ទិញកូនស្រីខាងលើយ៉ាង ពិតប្រាកដក្នុងតម្លៃ២៥០ដុល្លារ ។
លោកសនថា ដែលអះអាងជាឪពុកបង្កើត របស់ក្មេងស្រីឈ្មោះសន ស្រីលី ហៅប៉ុក អាយុ៨ឆ្នាំនោះបានរៀបរាប់ថា គាត់បាន បាត់កូនស្រីរបស់គាត់រយៈពេលមួយខែ ដោយគ្មានមូលហេតុ ទោះបីគាត់បាន សាកសួរប្រពន្ធរបស់គាត់និងអ្នកជិតខាងក៏គេមិនប្រាប់ដែរ ។ រហូតដល់រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤នេះកូនស្រី ច្បងរបស់ គាត់់ម្នាក់ទៀតឈ្មោះសែម នាថ បានទូរស័ព្ទប្រាប់មកគាត់ថាប្អូន ស្រីសន ស្រីលីត្រូវបានម្ដាយលក់ទៅ ឱ្យយាយអាម៉េងលក់ចាប់ហួយនៅជិត ផ្ទះហើយឥឡូវនេះស្រីលីត្រូវបានយាយ អាម៉េងយកទៅរស់នៅឯខេត្ដកំពង់ធំបាត់ហើយ ។ ក្រោយពីទទួលដំណឹងរួចហើយ គាត់ជាឪពុក(សន ថា) បានរត់មកអធិ ការដ្ឋាននគរបាលក្រុងព្រះសីហនុដាក់ពាក្យបណ្ដឹងភ្លាមៗតែម្ដង ៕