ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ក្រុង​សួង​បោសសម្អាត​លើផ្លូវ​សាធារណៈ លោក ស្រេង រ៉ា ថា​ជាទី​តាំង​ផ្សា​រលោក​វិនិយោគ​បាន​ ​

សមត្ថកិច្ច​ក្រុង​សួង​បោសសម្អាត​លើផ្លូវ​សាធារណៈ លោក ស្រេង រ៉ា ថា​ជាទី​តាំង​ផ្សា​រលោក​វិនិយោគ​បាន​ ​

កំពង់ចាម ៖ កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់ពី​អាជ្ញាធរ​ក្រុង​សួង​ហៅ​ម្ចាស់ ឈ្មួញ​ភាស៊ី​លោក ស្រេង រ៉ា ទៅ​ណែនាំ និង​ធ្វើលិខិត​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ជា​អាជីវករ អ្នកលក់ដូរ​តាម​ដងផ្លូវ សាធារណៈ​ធ្វើជា​កន្លែង​លក់ តែ​ទាំង​ឈ្មួញ ស្រេង រ៉ា ទាំង​អ្នកលក់ដូរ​មួយ​លើក​ជា ពីរលើក​នៅតែ​មិន​ព្រមស្ដាប់ ។​
ការយក​ដងផ្លូវ​សាធារណៈ ធ្វើជា​កន្លែង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ របស់​ប្រជាពលរដ្ឋ​នេះ​គឺអាច​មានការ ឃុបឃិត​គ្នា​ពី​ម្ចាស់​ភាស៊ី​ផ្សារ​ឈ្មោះ ស្រេង រ៉ា ព្រោះ​ពេលដែល​អាជីវ​ករលក់ ដូរ​នៅ​កន្លែង​នេះ​ពួកគេ​ទារ​ថ្លៃ​ភាស៊ី​បាន ខ្ពស់ ។​
​ការចុះ​បោសសម្អាត និង​រៀបចំ សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណៈ​របស់​អាជ្ញាធ​រ​ក្រុង​សួង​នេះ គេ​សង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ​អបអរសាទរ នូវ​ចំណាត់ការ​នេះដែរ ប៉ុន្ដែ​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងនោះ​ក៏​សូម​សំណូមពរ​ដល់ អាជ្ញាធរ​ក្រុង​ធ្វើការ​ជា​រៀងរាលថ្ងៃ​ដូច ភ្លៀងរលឹម ទើប​បំបាត់​ភាព​អ​នា​ធិ​ប តេ​យ្យ​នេះ​បាន បើ​ធ្វើ​តែមួយ​ថ្ងៃ​ហើយ ឈប់​ធ្វើ​នោះ​មិន​ខុសពី​វែក​ចក​នោះទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya