ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លារ និងលក្ខខណ្ឌមួយចំនួនទៀត។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៤ថា ក្រុមសហជីពទាំង៨ បានជួបប្រជុំគ្នាម្តងទៀត ក្នុងដើម្បីពិភាក្សាមួយចំនួនក្រោយ ពីមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមបាតុករក្នុងអំពេលបាតុកម្មទាមទារ ដំឡើងប្រាក់ខែ ក្នុងនោះអង្គប្រជុំក៏បានផ្តោតសំខាន់ ទៅលើការជួបជុំគ្នាជាថ្មីទៀត ដើម្បីទាមលក្ខខណ្ឌ ៧ចំណុចនៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខ។
លោកបន្តថា ការជួបគ្នានេះ នឹងធ្វើឡើងនៅមុខសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា៣០០នាក់ ដើម្បីអុជធូប បួងសួងសូមសេចក្តីសុខ បង្ហោះប៉េងប៉ោង ព្រលែងសត្វ និងហែក្បួនដាក់ញត្តិ ដើម្បីជួយដោះស្រាយបញ្ហាមួយ ចំនួន ដែលពួកគេបានជួបប្រទះនាពេលកន្លងមក។
ប្រធានសម្ព័ន្ធសហជីពរូបនេះបន្តថា លក្ខខណ្ឌទាំង៧នោះរួមមាន៖ ទី១-ដោះលែង លោក វន់ ពៅ និង២២នាក់ផ្សេងទៀត , ទី២-ចរចាប្រាក់ឈ្នួល ឡើងវិញ , ទី៣-ចាប់ជនល្មើសបាញ់សម្លាប់កម្មករ នៅផ្លូវវ៉េងស្រេង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ , ទី៤-ដកពាក្យបណ្តឹងដែលប្តឹងសហជីពទាំង៨ , ទី៥-ដកបំរាមមិនឲ្យជួបជុំគ្នា , ទី៦-យកតំណាងកម្មករទាំង១០០នាក់ ចូលធ្វើការវិញ បន្ទាប់ពីបញ្ឈប់ពួកគេ ក្រោយពេលធ្វើបាតុកម្ម និង ទី៧-សងលុយកម្មករក្នុងពេលធ្វើបាតុកម្មនាពេលកន្លងមក។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៤ សាធារណៈមតិនៅក្នុងប្រទេស ក៏ដូចជា នៅក្រៅប្រទេសងាកសម្លឹងមើលកម្ពុជា គឺកម្មករនៅទូទាំងប្រទេសកម្ពុជា បានផ្ទុះកូដកម្ម ព្រមគ្នាដើម្បីទាមទារប្រាក់ខែ១៦០ដុល្លារ។ ការផ្ទុះកូដកម្មនេះ បានកើតឡើងក្រោយពីបើកកិច្ចពិភាក្សា រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដំឡើងប្រាក់ឈ្នួល សម្រាប់ក្រុម កម្មករ កាត់ដេរ និងផលិតស្បែកជើងមិន ត្រូវគ្នារវាងភាគីពាក់ព័ន្ធ ដោយក្រុមប្រឹក្សាការងារ របស់រាជ រដ្ឋាភិបាលកម្ពុជា សម្រេច បន្ថែមឲ្យ១៥ដុល្លារ នៅក្នុងឆ្នាំ២០១៤ ដែលសរុបប្រាក់ខែ របស់កម្មករចំនួន៩៥ដុល្លារ ដែលចំនួននេះហើយ ធ្វើឲ្យ សហជីព ចំនួន៨បានជំទាស់នឹងការដំឡើងនេះ ក៏បានបណ្តាលឲ្យកូដកម្ម បាតុកម្មជាបន្តបន្ទាប់ ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៣ រហូត មកដល់ ដើម ខែមករា ឆ្នាំ២០១៤។
លោក វ៉ាន់ សូអៀង ប្រធានសមាគម រោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា បាតុកម្មរយៈពេលប៉ុន្មានថ្ងៃ ដែលបង្កឡើងដោយកម្មករ កម្មការិនី ដែលមានក្រុម អនាធិបតេយ្យញុះញង់នោះ បានធ្វើឲ្យរោងចក្រកាត់ដេរ មានការខាតបង់ សរុបជាទឹកប្រាក់ប្រមាណ ៧៥ លានដុល្លារ រដ្ឋអាមេរិក ហើយចំពោះការលក់ចេញ គឺខាតបង់ប្រហែលជា ២០០លានដុល្លារ៕