ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​អ្នក​ចាប់​ម៉ូយ​និង​អ្នក​តាក់ស៊ី ផ្ទុះ​ហឹ​ង្សា​ដេញ​វាយ​គ្នា​ដូច​ហ្វូងគោ ​

ក្រុម​អ្នក​ចាប់​ម៉ូយ​និង​អ្នក​តាក់ស៊ី ផ្ទុះ​ហឹ​ង្សា​ដេញ​វាយ​គ្នា​ដូច​ហ្វូងគោ ​

ប៉ោយប៉ែត​៖ ក្រុម​អ្នក​ចាប់​ម៉ូយ​និង​អ្នក តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ផ្ទុះ​ហឹ​ង្សា​ដេញ​វាយ គ្នា​ដូច​ហ្វូងគោ បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ នៅ​ចំណុច សណ្ឋាគារ​លី​ហួត ជាប់មាត់​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត  ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ។​
​អ្នកឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ មាន​ក្រុម​តៃកុង តាក់ស៊ី និង​រួមទាំង​អ្នក​ចាប់​ម៉ូយ មាន​គ្នា​ប្រមាណ ៥​ទៅ​៦​នាក់​នៅ​ចំណត​បេន រថយន្ត​ចំណុច​រង្វង់​មូល​ច្រក ប៉ោយប៉ែត បានធ្វើ​សកម្មភាព ចាប់​ភ្ញៀវ (​ម៉ូយ​) ប្រទាញប្រទង់​រញ៉េរញ៉ៃ យកទៅដាក់​ក្នុង រថយន្ត​របស់ខ្លួន  គ្មាន​សណ្តាប់ធ្នាប់ របៀប​អនាធិបតេយ្យ ។​
​ខណៈ​កំពុង​ប្រទាញប្រទង់​ម៉ូយ​ដាក់​ឡាន រៀងៗ​ខ្លួន ក៏មាន​ជា ជម្លោះ​ពាក្យសម្តី យ៉ាង​តឹង​ស​សៃ ក ដាក់គ្នា​ហើយក៍​ផ្ទុះ​ហឹ​ង្សា តែម្តងទៅ ដោយ​ដេញ​វាយ​គ្នា ដូច​ហ្វូងគោ នៅលើ​ទី​សា​ធា​រណះ ពុំមាន​ខ្លាច រអែង​ក្រែង​ចិត្ត ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ ទីនោះ​បន្តិច​សោះឡើយ ។​
​ប្រជាពលរដ្ឋ នៅ​តំបន់​ជាយដែន កម្ពុជា ថៃ តំបន់​ប៉ោយប៉ែត បាន​សំណូមពរ​ដល់ លោក​គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត បន្ទាយមានជ័យ មេត្តាជួយ​ចាត់វិធានការ ទប់ស្កាត់​នូវ​ទង្វើ អនាធិបតេយ្យ របស់​ក្រុម​អ្នក​ចាប់​ម៉ូយ នៅ​ចំណត​បេន​រថយន្ត ចំណុច​រង្វង់​មូល​ច្រក​ប៉ោយប៉ែត នេះ​ឲ្យ​បាន​ទាន់ពេលវេលា​ផង ចៀសវាង​កុំ​ឲ្យ​ភ្ញៀវទេសចរ គេ​រិះគន់​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ តទៅទៀត ៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya