កំពង់ធំ៖ កម្មកសំណង់៣នាក់ត្រូវបានរថយន្តដឹកឈើបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧និង៤០នាទីល្ងាចថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០ ១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦៤ ចំណុចជិតស្ពានស័ក្តិ៣ ក្នុងភូមិវល្លិ យ៉ាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខណៈដែលកម្មករ ទាំង៣នាក់ជិះម៉ូតូចេញពីធ្វើសំណង់ ត្រឡប់ទៅផ្ទះ ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចណ៍ដ៏គួរឲ្យញាក់សាច់នេះ ពុំត្រូវបាន សាក្សីណាម្នាក់បញ្ជាក់ពីហេតុការណ៏គ្រោះថ្នាក់នេះឡើយ ព្រោះនៅជិត កន្លែងកើតហេតុជាវាលស្រែឆ្ងាយពីផ្ទះអ្នកស្រុក ប៉ុន្តែត្រូវបានសាក្សីដែល ជាអ្នកដំណើរ និយាយថា មុនពេលកើតហេតុគេឃើញកម្មករសំណង់ទាំង បីជិះម៉ូតូវ៉េវអាលហ្វាពណ៌ខ្មៅដំណើចេញពីខេត្តកំពង់ធំ ឆ្ពោះទៅផ្ទះ លុះមកដល់កន្លែងកើហេតុ ក៏បានជិះវ៉ាលើរថយន្តមួយគ្រឿង គួបជួនពេល នោះក៏មានរថយន្តដឹកឈើម៉ាកហ៊ីយ៉ានដាយក្បាលស ចំណុះ២តោន កន្លះមួយគ្រឿងធ្វើដំណើបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងចំពីមុខ បណ្ដាល ឲ្យម៉ូតូជាប់ក្នុងរថយន្ត ហើយកម្មករសំណង់ជាម្ចាស់ម៉ូតូ និងអ្នករួមដំណើរ ទាំងបីនាក់ត្រូវរថយន្តបុកប៉ើងដូចចាប់អូសខ្ទាតទៅលើចិញ្ចើមថ្នល់ស្លាប់ ក្នុងថ្លុកឈាមយ៉ាងអណោចអធម ហើយរថយន្តដឹកឈើក៏បានក្រឡាប់ ធ្លាក់ផ្លូវជ្រុះឈើរាយប៉ាយពេញវាល ។ ធ្លាមៗនោះដែគេឃើញអ្នកបើកបររថយន្តបើកទ្វាឡានរត់គេច បាត់ស្រមោល ។
កម្មកសំណង់ដែលស្លាប់ទាំងបីនាក់ទី១ត្រូវបាននគរបាលចរាចរណ៍ឲ្យដឹងថា ឈ្មោះ អ៊ឹង គា អាយុ៣៤ឆ្នាំ ជាមេជាងសំណង់ និងជាអ្នកបើកម៉ូតូ ឈ្មោះ ហាន ហ៊ុយ អាយុ២៨ឆ្នាំ ជាអ្នករួមដំណើរទាំងពីរនាក់មានទីលំ នៅភុមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ និងឈ្មោះ ហាយជា អ្នករួមដំណើរ ទីលំនៅភូមិត្រាពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ ។
ដោយឡែកសាកសពត្រូវបានសាច់ញាតិដឹកតាមគោយន្តរួមគ្នាយកទៅធ្វើបុណ្យ សំរាប់វត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយ ៕
ប្រភពពត៌មានដដែលបានឲ្យដឹងថា ម្ចាស់ឡានដឹកឈើត្រូវបាន គេស្គាល់ថា ឈ្មោះ ឡុង នៅភូមិថ្មល់បែក ឃុំត្រពាំងឬស្សី ជាឈ្មួញរកស៊ី ដឹកឈើដុះស្លែយូរមកហើយ លក់ឲ្យដេប៉ូជាច្រើនក្នុងខេត្តកំពង់ធំ ៕ សំអាត