ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » គូស្នេហ៍​ទាំងពីរ​នាក់ ស្រឡាញ់​ពី​វៀតណាម​ដល់​ស្រុក​ខ្មែរ ម៉ែ​តាម​បំបែក ​

គូស្នេហ៍​ទាំងពីរ​នាក់ ស្រឡាញ់​ពី​វៀតណាម​ដល់​ស្រុក​ខ្មែរ ម៉ែ​តាម​បំបែក ​

តាកែវ​៖ នៅ​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០ ១៤ គូស្នេហ៍​វ័យក្មេង​ជនជាតិ​វៀតណាម​មួយគូ ដែល​តួអង្គ​ស្រី​ស្ថិតក្នុង​វ័យ​អនីតិជន​នៅឡើយ យំ​ឱប​គ្នា​យ៉ាង  ស្អិតល្មួត​បង្ហាញ​ភក្តី​ស្នេហ៍ និង​ការស្រឡាញ់​ណែន​ពេញ​បេះដូង នៅក្នុង​អធិការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដូន​កែវ  ហើយ​បាន​គំរាម​សម្លាប់ខ្លួន​ថែមទៀត គ្រា​អាណាព្យាបាល​ប៉ង​បំបែក​ចំណង​ស្នេហ៍​របស់​ពួកគេ​។ ទីបំផុត​ការ​ជម្នះ ក្រោម​ទឹកចិត្ត​ស្មោះស​របស់​គូស្នេហ៍​វ័យក្មេង​នេះ ត្រូវបាន​អាណាព្យាបាល​ទន់​ចិត្ត និង​ព្រម​ផ្សំផ្គុំ​ពួកគេ​ឲ្យ​គ្នា​ជា​គូ  តាមផ្លូវ​ច្បាប់​។​


​បំណាច់​ចិត្ត​ស្រឡាញ់​ដ៏​សែន​ជាប់ចិត្ត គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ ទោះបី​អាណាព្យាបាល​ខាង​ស្រី​ព្យាយាម​បំបែក  ពង្រាត់​ខាង​ស្រី​ពី​ប្រទេស​វៀតណាម មក​រស់​នៅលើ​ទឹកដី​ខ្មែរ​យ៉ាងណាក្តី តួអង្គ​ខាង​ប្រុស​បាន​ស្កាត់​ស្វែងរក​រហូត  បាន​ជួបគ្នា​នៅលើ​ទឹកដី​ខេត្តតាកែវ​។ បន្ទាប់ពី​ការ​ស្វះស្វែង​ស្កាត់​ជួបគ្នា ភាពសុខសាន្ត​របស់​គូស្នេហ៍​វ័យ​មួយគូ​មិន ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ក៏ត្រូវ​ឪពុកម្តាយ​ខាង​ស្រី​តាម​ទាន់ ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ដូន​កែវ ឃាត់ខ្លួន នៅមុខ​សួនច្បារ​មាត់ទន្លេ ខណៈ​ពួកគេ​កំពុង​អង្គុយ​សារ​សង​គ្នា​។​
​គូស្នេហ៍ ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ខាង​ប្រុស​មានឈ្មោះ វ៉ាង  យ៉ាង​ទុង អាយុ ២២​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ឃុំ​យិន​ឡុង ស្រុក​អាំង​ភូ ខេត្ត​អាងយ៉ាង និង​មាន មុខ​របប​ជា​កម្មករ​ចំណែក​ខាង​ស្រី ឈ្មោះ សាលី ហាស់ អាយុ ១៣​ឆ្នាំ ជនជាតិ​ឥស្លាម មាន​ទីលំនៅ​ក្នុង​ក្នុង​ឃុំ​ឃិន ប៊ិន ស្រុក​អាំង​ភូ ខេត្ត​អាងយ៉ាង ហើយ​ការចាប់​ឃាត់ខ្លួន​នេះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក ម្ដាយ​ខាង​ស្រី ដោយ​ចោទប្រកាន់​ភាគី​ខាង​ប្រុស​ថា បាន​ចាប់ពង្រត់​កូន​ប្រមុំ​របស់គាត់​។​
​គូស្នេហ៍​មួយគូ​នេះ បាន​ស្រលាញ់គ្នា​តាំងពី​នៅ​ប្រទេស​វៀតណាម​មកម្ល៉េះ តែ​ដោយ​ភាគី​ខាង ស្រី​នៅ​វ័យក្មេង​ពេក ឪពុកម្ដាយ​ខាង​ស្រី បាន​យក​កូនស្រី​របស់ខ្លួន មក​រស់នៅ​ស្រុក​ខ្មែរ ដោយ​ជួល​ផ្ទះ​ឲ្យ​ស្នាក់នៅ ក្នុង​ក្រុង​ដូន​កែវ បំណង​បំបែក​គូស្នេហ៍​នេះ​មិន​ឲ្យ​ជួបគ្នា ក៏ប៉ុន្តែ​ខាង​ប្រុស បាន​តាម​មករក​ដល់​ស្រុក​ខ្មែរ ហើយ​បាន នាំ​សង្សារ​របស់ខ្លួន​មក​សារ​សង​នៅ​មាត់ទន្លេ ក៏ត្រូវ​ម្ដាយ​ខាង​ស្រី​ប្ដឹង​ឲ្យ​ចាប់ខ្លួន​តែម្ដង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya