ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើ ធ្វើអ្វីៗតាមអំពើចិត្ត ?​  ||     អំណាច​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ដ៏​ធំធេង ?​  ||     លោក សឹង សំអុល កំពុង​ធ្វើ​សកម្មភាព​បន្ត​នាំ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក?​  ||     ក្រោយពី​កាសែត​ក្នុងស្រុក​ចំនួន២បាន​ចុះផ្សាយ​ពលរដ្ឋ​ប្រាំ​គ្រួសារ​មិនបាន​ប្រាក់ឧបត្ថម្ភ​ពួកគាត់​បាន​បដិសេធ​មិនបាន​ផ្តិតមេដៃ​ប្តឹង​លោក​អធិការ​ស្រុក​ថ្ពង​រឿង​លុយ​ប្រាំ​ម៉ឺន​រៀល នៅ​កំពង់ស្ពឺ​  ||     បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ម្នាក់ នៅ​រតនគិរី​  ||   

» សុខភាព និង​សម្រស់ » លោក Beat Richner ៖​កុមារា កើត​ជំងឺ​គ្រុនផ្តាសាយ​បក្សី ស​ង្ឃឹម​​អាច​រួច​ពី​សេចក្តីស្លាប់​

លោក Beat Richner ៖​កុមារា កើត​ជំងឺ​គ្រុនផ្តាសាយ​បក្សី ស​ង្ឃឹម​​អាច​រួច​ពី​សេចក្តីស្លាប់​

​សៀមរាប ៖ ថ្មីៗ​នេះ​មាន​កុមារា​ម្នាក់​ទៀតហើយ​ដែល​ឆ្លង​ជំងឺ​ក្រុន​ផ្តាស​សាយ​បក្សី បន្ទាប់ពី​ជំងឺ​ខាងលើនេះ បាត់ឈ្មោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។ កុមារា ធូ ប៊ុនឆៃ អាយុ​៦​ឆ្នាំ ត្រូវបាន​ម្តាយ​នាំមក​កាន់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា (​ជ័យ​វរ្ម័នទី​៧) ខេត្តសៀមរាប នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៤ បន្ទាប់ពី​គាត់​បាន​ទិញ​ថ្នាំ​ព្យាបាល​កូន​ដោយ​ខ្លួនឯង​ចំនួន​២​លើក និង​ទៅ​ពេទ្យ​ឯកជន​ចំនួន​២​លើក ឥតប្រយោជន៍​អស់​រយៈពេល​៥​ថ្ងៃ​។
​ម្តាយបង្កើត​របស់​កុមារា ធូ ប៊ុនឆៃ មាន​ឈ្មោះថា សឿន ហុង អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​និយាយ​ឲ្យ​ដឹងថា តាម​ពេទ្យ​ឯកជន​នៅឯ​ខេត្តកំពង់ធំ គេ​ពិនិត្យ​លើក​ទី​១​ឃើញថា កូន​របស់គាត់​មាន​ជម្ងឺ​ក្រពះ ពោះវៀន ពិនិត្យ​លើក​ទី​២ ឃើញថា​មាន​ជម្ងឺ គ្រុនឈាម​។​
​លោក​វេជ្ជបណ្ឌិត  Beat Richner ប្រធាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា មានប្រសាសន៍​នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧(​ខេត្តសៀមរាប​) នា​រសៀល​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ​ថា ជាការ​ពិត អ្នករស់នៅ​ក្នុង​មូលដ្ឋាន​របស់​កុមារា ធូ ប៊ុនឆៃ ពុំបាន​ដឹងថា កុមារា​ម្នាក់នេះ ត្រូវបាន​ឆ្លង​ជម្ងឺ​គ្រុនផ្តាសាយ​បក្សី​នោះទេ យើង​រកឃើញ​ជម្ងឺ​នេះ​នៅក្នុង​ខ្លួន​កុមារា​នេះ នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧​។ លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា នេះ​គឺជា​ករណី​ទី​១​ហើយ ដែល​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា បាន​ជួបប្រទះ​ជម្ងឺ​គ្រុន​ផ្តាស​សាយ​បក្សី សម្រាប់​ឆ្នាំ​២០១៤​នេះ ហើយក៏​ជា​ករណី​ធ្ងន់ធ្ងរ មិនដែល​ជួបប្រទះ​នោះឡើយ ព្រោះថា ជាធម្មតា មេរោគ​គ្រុន​ផ្តាស​សាយ​បក្សី វា​ចូលទៅ​បំផ្លាញ​សួត ហើយ​ករណី​មួយ​នេះ វា​មិន​ត្រឹមតែ​ចូលទៅ​បំផ្លាញ​សួត​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ចូលទៅ​បំផ្លាញ​ដល់​បណ្ដូល​ខួរក្បាល​ទៀតផង ហើយ​លោក​វេជ្ជបណ្ឌិត Beat Richner ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ឆ្នាំ​២០១៣​កន្លងទៅ មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​កុមារ​មាន​ជម្ងឺ​គ្រុន​ផ្តាស​សាយ​បក្សី​ចំនួន​១៩​ករណី ហើយ​បានសម្រេច​ការព្យាបាល សង្គ្រោះ​ជីវិត​បាន​ចំនួន ៨ ករណី​។​
​ចំពោះ​ការព្យាបាល​កុមារា ធូ ប៊ុនឆៃ លោក​វេជ្ជបណ្ឌិត Beat Richner​បាន បង្ហាញ​ឲ្យ​ដឹងថា ការ​ទុក​ឲ្យ​មេរោគ​វា​វាយលុក​អ្នក​ជម្ងឺ​យ៉ាង​ដូច្នេះ ថ្នាំ​ព្យាបាល​មិន​អាចមាន​ប្រសិទ្ធភាព​នោះទេ​។ សម្រាប់​ជម្ងឺ​មួយ​នេះ ការការពារ និង​ទប់ស្កាត់ គឺជា​មធ្យោបាយ​ល្អ​បំផុត​។ លោក​បានបញ្ជាក់​បន្ថែម​ថា សម្រាប់​ការព្យាបាល​កុមារា ធូ ប៊ុនឆៃ គឺ​ព្យាបាល​តាម​បច្ចេកទេស​បទពិសោធន៍​។ មកទល់នឹង​ថ្ងៃទី​០៥ ខែកុម្ភៈ​នេះ ការព្យាបាល​មាន​រយៈពេល​១​សប្ដាហ៍​ហើយ ថ្វីត្បិតតែ​អ្នក​ជម្ងឺ​មិនទាន់​ឃើញ​មាន​អាកា​រៈ​ធូរស្បើយ តែ​មេរោគ​មិនមាន​ការវាយលុក​បន្ត​ទៀតឡើយ ហើយ​លោក ក៏បាន​អះអាងថា អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ​បាន​។​
​លោក​វេជ្ជបណ្ឌិត Beat Richner​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា បានបង្ហាញ​នូវ​សំណូមពរ​ទៅកាន់​មូលដ្ឋាន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​ថា រដ្ឋអំណាច​មូលដ្ឋាន និង មន្ត្រី​សុខាភិបាល គួរតែ​ត្រៀម​វិធានការ នៅពេល​ដែលមាន​សត្វ​ស្លាប​គ្រប់​ប្រភេទ​មាន​ជម្ងឺ​។ យ៉ាងហោចណាស់​គួរតែ​ចំណាយ​លុយកាក់ ទៅ​ទិញ​សត្វ​ស្លាប​ឈឺ​ទាំងនោះ ដើម្បី​សម្លាប់ និង យកទៅ​កប់​ចោល ឲ្យ​បាន​ទាន់ពេលវេលា​។ នេះ​គឺជា​មធ្យោបាយ​ទប់ស្កាត់​បឋម នៃ​ការចម្លង​មេរោគ​គ្រុន ផ្តាស​សាយ​បក្សី ពី​សត្វ​មក​មនុស្ស​៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya