ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១៥និង៤០នាទី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ មានស្ត្រីម្នាក់មាឌធំសម្បុរស ពាក់អាវ យឺតដៃខ្លី ពណ៌ទឹកក្រូច ស្លៀកខោខូវប៊យ ក្នុងដៃមានកាន់អាវយឺតមួយទៀតពណ៌ខៀវដៃខ្លី ហើយមានកាន់ថង់ដៃយួរ១ចូលមកសុំការអនុញ្ញាតពីមន្ត្រីអនុរក្សថា ចូលទៅសួរសុខទុក្ខប្អូនជី ដូនមួយដែលជាប់ពន្ធនាគារនៅខាងក្នុងនេះ។
ស្ត្រីម្នាក់បានអង្គុយស្រែកយំសោកនៅក្នុងការិយាល័យរបស់សមត្ថកិច្ច អនុរក្សពន្ធនា គាព្រៃស(ម១)ទំនងជាចាញ់បោកគេប្រើឲ្យយកគ្រឿងញៀនប្រគល់ឲ្យ អ្នកទោសម្នាក់នៅខាងក្នុងមណ្ឌល់កែប្រែទី១នោះ។
នៅពេលដែលចូលទៅខាងក្នុងមន្ត្រីអនុរក្សយើងក៏ធ្វើការឆែកឆេរថង់ដៃយួរក៏ ប្រទះឃើញមានស្ករគ្រាប់ ប្រហែល១០គ្រាប់គួរឲ្យសង្ស័យ មន្ត្រីយើងក៏ហែកស្ករគ្រាប់នោះទៅឃើញមានបង្កប់គ្រឿងញៀនចំនួន៣ ថង់តូចជាម្សៅពណ៌ស ភ្លាមនោះកម្លាំងអនុរក្សយើងក៏ឃាត់ខ្លួននាំទៅសាកសួរ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោចាត់ការបន្តទៅ តាមនីតិវិធីច្បាប់។
មន្ត្រីអនុរក្សពន្ធនាគារដដែលក៏ បានបញ្ជាក់ឲ្យដឹងបន្ថែមថា ស្ត្រីសង្ស័យនោះគាត់ចូល សួរសុខទុក្ខប្អូនប្រុសជីដូនមួយគាត់មានឈ្មោះ មុយ ចំរ៉ុង អាយុ២៦ឆ្នាំ រស់នៅស្រុកសំរោង ខេត្តតាកែវ ជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស ឃុំខ្លួនតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។
ដោយឡែកមន្ត្រីនគរបាលខណ្ឌដង្កោបាន ប្រាប់ឲ្យដឹងថា ស្ត្រីនោះមានឈ្មោះចាន់ ស៊ី ធឿន អាយុ៤២ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅភូមិព្រែកតាប្រាក់ សង្កាត់តាលន់ ស្រុកស្អា ង ខេត្តកណ្តាល។
គួរបញ្ជាក់ថា ស្ត្រីជនសង្ស័យខាងលើបច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីបន្តការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់៕