បន្ទាយមានជ័យ៖ជនសង្ស័យចំនួន១៩នាក់ ត្រូវកម្លាំងប៉ូលិសដឹកនាំដោយ លោកវរសេ នីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយ មានជ័យ សហការ ជាមួយកំលាំង នគរបាល ប៉ុស្តិ៍សង្កាត់ព្រះពន្លា បានចេញ ប្រតិបត្តិការចុះបង្ក្រាបទីតាំង ចែកចាយ គ្រឿងញៀន ខុសច្បាប់ មួយកន្លែងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ចំណុចស្ថានីយ៍ រថភ្លើង ស្ថិតក្នុង ភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ដោយឃាត់ខ្លួន ជនសង្ស័យ ចំនួន១៩នាក់ ដកហូតវត្ថុតាងបាន មួយចំនួនផងដែរ ។
នាយការិយាល័យ នគរបាល ប្រឆាំងគ្រឿងញៀនលោកវរ សេនីយ៍ទោ ធិន ស៊ិនដេត បានប្រាប់ឲ្យដឹងថា យោយតាម បទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី ខេង ស៊ុម ស្នងការ ខេត្តបាន បញ្ជាកម្លាំង ជំនាញរបស់លោក ធ្វើការ ស្រាវជ្រាវ កំណត់មុខសញ្ញា ទើបឈានទៅដល់ការ ឃាត់ខ្លួនបក្ខពួក ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាព បទល្មើសជាក់ស្តែង និងឆែកឆេរ រកឃើញ គ្រឿងញៀន មេតំហ្វេតាមីន ចំនួន២២គ្រាប់ រួមទាំងមធ្យោបាយម៉ូតូចំនួន ៨គ្រឿងថែមទៀត។ជនសង្ស័យទាំង១៩នាក់ បន្ទាប់ពីឃាត់ខ្លួន ត្រូវកម្លាំង ជំនាញសាកសួរ ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយខៀវ បូរី