ភ្នំពេញ ៖ កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដនិងរថយន្ដ ខណៈបុរសម្នាក់ស្រវឹងស្រា បើករថយន្ដវីស្ដូមួយគ្រឿងក្នុងល្បឿន លឿនដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿន រួចជ្រុលបុកចំក្បាលរថយន្ដតាក់ស៊ីមហា កំផែងយ៉ាងពេញទំហឹងបណ្ដាលឱ្យរង ការខូចខាតទាំងសងខាង និងបណ្ដាលឱ្យ មនុស្ស២នាក់រងរបួសស្រាល ។ ក្រោយ កើតហេតុអ្នកបើកបរថយន្ដបង្ករត់គេចខ្លួនបាត់ស្រមោល។
មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាកវីស្ដូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២Q- ៧៥២២ បើកបរដោយបុរសម្នាក់វ័យ ជាង៣០ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន។ លុះដល់ចំណុចខាងលើជា ផ្លូវកែងរថយន្ដវីស្ដូមិនបានបន្ថយល្បឿន ទេ ក៏ជ្រុលបុកចំក្បាលរថយន្ដតាក់ស៊ី ម៉ែត្ររបស់ក្រុមហ៊ុនមហាកំផែងបណ្ដាល ឱ្យអ្នករួមដំណើរក្នុងរថយន្ដតាក់ស៊ី២ នាក់រររបួសស្រាល ។ ចំណែករថយន្ដ វីស្ដូខ្ទេចខាងលើមុខខ្ទាតពីកន្លែងកើត ហេតុជាង១០ម៉ែត្រ និងរថយន្ដតាក់ស៊ី ក៏ត្រូវរងការខូចខាតយ៉ាងដំណំ ៕