ក្រចេះ ៖ កាលពីថ្ងៃទី៥ កុម្ភៈ បាន បញ្ជូនខ្លួនបុរសជាជនសង្ស័យ ម្នាក់ទៅកាន់សាលាដំបូងខេត្ត ជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើនារីវ័យ១៧ឆ្នាំ នៅក្នុងចំការចន្ទីខាងក្រោយភូមិ នៅចំណុចទួលត្រសេក ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ជនជាប់សង្ស័យមានឈ្មោះ សយ ឌា អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីរងវ័យ១៧ឆ្នាំ ម្នាក់ រស់នៅភូមិ ឃុំជាមួយគ្នា តែមិនបានសម្រេច។
កាលពីថ្ងៃទី៣ កុម្ភៈ ជនសង្ស័យ បាន ជិះក្នុងបំណងទៅរើសដំឡូងឲ្យគេនៅចំណុចទួលត្រសេក ពេលជិះបានពាក់បានកណ្តាលផ្លូវ ក៏ឃើញនារីរងគ្រោះកំពុងអង្គុយរើសគ្រាប់ស្វាយចន្ទីនៅខាងក្រោយ ផ្ទះតែម្នាក់ឯង ជននេះក៏បានប្រាប់នារីរងគ្រោះឲ្យទៅរើសនៅខាងមុខទើបមានផ្លែ ច្រើន ។
ខណៈនោះនារីរងគ្រោះក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ឈ្មោះ សយ ឌា ។ លុះ ជននេះឌុបដល់ក្នុងព្រៃស្ងាត់ ជននេះក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច ដោយសារតែនារីរងគ្រោះបានរើលបំរាស់រួច ហើយក៏ប្តឹងនគរបាលស្រុកស្នួលឲ្យធ្វើការចាប់ខ្លួនតែម្តង។
នគរបាលបាន បន្តថា កន្លងទៅនៅក្នុងខែមករាឆ្នាំ២០១៤នេះ ជនសង្ស័យរូបនេះធ្លាប់បានធ្វើសកម្មភាពចាប់រំលោភនាររងគ្រោះម្ត ងរួចមកហើយ តែមិនបានសម្រេចដូចគ្នា ខណៈដែលនារីរងគ្រោះកំពុងងូតទឹកតែម្នាក់ឯងនៅកន្លែងស្ងាត់ ។
លោកវរ សេនីយ៍ទោ ហួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ជននេះគឺកម្លាំងជំនាញបានកសាងសំណុំរឿងចោទប្រកាន់ពីបទរំលោភសេព សន្ថវៈ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី៥ ធ្នូ នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ឌឹម សឿន