ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បន្លំ​ទិញ​អីវ៉ាន់ លួច​យក​កាបូប​លុយ ចាប់បាន​២​នាក់ ​

បន្លំ​ទិញ​អីវ៉ាន់ លួច​យក​កាបូប​លុយ ចាប់បាន​២​នាក់ ​

កណ្តាល៖  កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ ឃុំ​ក្រាំង​ម្នាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​នគរបាល ស្រុក​អង្គស្នួល សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ក្រាំង​ម្កាក់ ដឹកនាំ​ដោយ លោក មាន សំណាង អធិការនគរបាល ស្រុក​អង្គស្នួល ចុះ​ពួនស្ទាក់​បង្ក្រាបបាន​ភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ ទាំងពីរ​នាក់ បាន​បន្លំ​ចូល​ទិញ​អីវ៉ាន់ រួចហើយ​លួច​យក​កាបូប លុយ​បាន​ឡើង​ជិះ​ម៉ូតូ គេចខ្លួន​បាន​បន្តិច ។​
​ជនសង្ស័យ​ទាំងពីរ​នាក់ មាន​ឈ្មាះ ទី​១​ឈ្មោះ  ហ៊ួ​ន នី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិត មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ស្នោរ ឃុំ​ពាន​រោង ស្រុក​ព្រៃវែង ខេត្តព្រៃវែង និង​ទី​២​មានឈ្មោះ ហៃ នី​ម ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​អ្នករត់​ម៉ូតូ ឌុប​ស្នាក់នៅ​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្មាស់ ឃុំ​សាលាកន្សែង ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កំពង់ធំ 1B-8088 ។​
​បច្ចុប្បន្ន​ជន សង្ស័យ​ត្រូវ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត ទៅតាម​ផ្លូវច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya