ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » កម្មករ​ដឹក​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី តវ៉ា​ជាមួយ​ក្រុមហ៊ុន​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​

កម្មករ​ដឹក​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី តវ៉ា​ជាមួយ​ក្រុមហ៊ុន​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​

​ភ្នំពេញ ៖ ការស្វែងរក​ដំណោះស្រាយ ចំពោះ​ការតវ៉ា​របស់​ក្រុមកម្មករ​ក្រុមហ៊ុន​ដឹក​សំរាម ស៊ិន​ទ្រី ដែល​ធ្វើឡើង​ពេញ​មួយ​ព្រឹក ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ក្រោម​វត្ដ​មាន​អភិបាលរង រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង និង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​នោះ មិនទាន់​ទទួល បាន​ជោគជ័យ​នៅឡើយ​ទេ ពោល​ក្រុមកម្មករ​នៅតែ​ទាមទារ ការដំឡើង​ប្រាក់ខែ​ដល់​១៥០​ដុល្លារ​ដដែល​។​
​លោក​ឃួ​ង ស្រេង បាន​ថ្លែង​ទៅកាន់ ក្រុមកម្មករ​ថា  បើសិន​ក្រុមកម្មករ​មិនអាច ទទួលយកបាន​នូវ​ដំណោះស្រាយ​ការដំឡើង​ប្រាក់​ពី​សំណាក់​ភាគី​ក្រុមហ៊ុន នោះ​សាលា រាជធានី​ភ្នំពេញ សុំ​ខ្ចី​រថយន្ដ​ហើយ​ប្រើ​កម្លាំង​ផ្សេង ដើម្បី​កើប​សំរាម​នៅតាម​ផ្លូវ​យកទៅ​ចាក់ចោល ប៉ុន្ដែ​ក្រុមកម្មករ​ទាំងនោះ​មិន​យល់ព្រម​នោះឡើយ ហើយ​ថែមទាំង​បិទ​ច្រក​និង​ទ្វារ​មិនឱ្យ​យក​រថយន្ដ​ចេញ​ទៀតផង ។​
​ដោយសារតែ​មិនទាន់​អា​ចរក​ដំណោះស្រាយ​បាន​នោះ ធ្វើឱ្យ​សំរាម​នៅតាម​ដងផ្លូវ នានា ក្នុង​រាជធានី​ភ្នំពេញ គរ​ស្ទើរ​ក្លាយជា​ភ្នំ ប៉ះពាល់​បរិស្ថាន និង​សុខភាព​ជាខ្លាំង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya