តាកែវ៖ នៅចន្លោះម៉ោងប្រមាណ ១-២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិចំការទៀត ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ថា នៅអំឡុងពេលម៉ោងប្រមាណ ១-២យប់មិញនេះ ក្រុមចោរដែលគេ មិនដឹងថា មានគ្នាប៉ុន្មាននាក់នោះ បាននាំគ្នាបំពុលឆ្កែងាប់អស់៣ក្បាល។ បន្ទាប់មកក្រុមចោរបានហែកចម្រឹង បង្អួចលូនចូលទៅក្នុងផ្ទះកកូរកកាយយកចិញ្ចៀនភ្ញាប់ពាក្យកូនស្រីម្ចាស់ផ្ទះអស់មួយវង់ទម្លន់ប្រមាណជា ៣ជី និង លុយដុល្លារប្រមាណ ៤.៥០០ដុល្លារបន្ថែមទៀត។
លោក រឹម រតនា បានបន្តថា ក្រៅចិញ្ចៀនភ្ជាប់ពាក្យ និងលុយដុល្លារ ក្រុមចោរបានយកម៉ូតូ២គ្រឿងបន្ថែមទៀត។ ម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពាក់ស្លាកលេខ 1BW-6333 និងមួយគ្រឿងទៀត សង់សេ១២៥ ស៊េរីឆ្នាំ២០១៤ គ្មាន ស្លាកលេខ។
ក្រោយកើតហេតុការណ៍នេះ ជនរងគ្រោះជាម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ តែ លទ្ធផល នៃស្វែងរកទ្រព្យរបស់មកវិញគេនៅមិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ។
ក្រៅពីជនរងគ្រោះខាងលើ ក្រុមប្រជាពលរដ្ឋស្ថិតនៅជាប់ភូមិផងរបងជាមួយនឹងជនរងគ្រោះ បានសម្តែងនូវការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពចោរហារយនៅតាមភូមិឋាននាពេលបច្ចុប្បន្នហាក់កំពុងកើតមានជាញឹក ញាប់ ហាក់មិនទាន់ឃើញមានសមត្ថកិច្ចតាមមូលដ្ឋានមានចំណាត់ការនោះឡើយ ទោះបីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដាក់ចេញយ៉ាងណាក្តី៕