ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » សហ​រដ្ឋ​​អាមេរិក​ផ្តល់​ជំនួយ​ជាង​២៧​លាន​ដុល្លារ ដល់​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា

សហ​រដ្ឋ​​អាមេរិក​ផ្តល់​ជំនួយ​ជាង​២៧​លាន​ដុល្លារ ដល់​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា

ភ្នំពេញៈ ដើម្បី​សំដៅ​ធ្វើឲ្យ​ប្រសើរឡើងនូវ​វិស័យសុខាភិបាល របស់ ព្រះរាជាណាចក្រ កម្ពុជា សហរដ្ឋ អាម៉េរិក​បាន សម្រេច ផ្តល់ ជំនួយ ដែលមាន ទឹកប្រាក់ ចំនួន ជាង ២៧ លាន​ដុល្លារ អាម៉េរិក នៅ ក្នុង​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រ តិ​ប​ត្តិ​ការ​អន្តរជាតិ​បាន ចុះហត្ថលេខា នៅ​ទីស្តីការក្រសួង​លើ​វិសោធនកម្ម ១៣ នៃ​កិច្ច​ព្រម ព្រៀង​ផ្តល់ជំនួយ​លើ​វិស័យ សុខាភិបាល​នេះ​ជាមួយ​លោកជំទាវ រេ​បិ​កា ប្លេ​ក​(Rebecca Black) នាយក​បេសកកម្ម​នៃ​ទីភ្នាក់ងារ អភិវឌ្ឍន៍ អន្តរជាតិ​សហរដ្ឋ​អាម៉េរិក (USAID) ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា ។​

​កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវា​សុខា​ភិ បាល​ផ្នែក​ជំងឺអេដស៍​/​ហ៊ី​វ និង​ជំងឺឆ្លង នានា ព្រមទាំង​សុខភាព​បន្ត​ពូជ​មាតា និង​ទារក ដែល មាន​ទឹកប្រាក់​ចំនួន ២៧.៤៥៨.៩៨៥ ដុល្លារ​អាម៉េរិក​៕​ ការីនិពន្ធតូច

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya