ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនក្មេងទំនើង៣នាក់ ដកហូតដែកជំពុះ​ទុង២ដើម

ឃាត់ខ្លួនក្មេងទំនើង៣នាក់ ដកហូតដែកជំពុះ​ទុង២ដើម

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់ ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ទី ប្រជុំជន ផ្លូវ​លេខ ២៧១ ភូមិ​ត្រញំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ជន​ទំនើង​ទាំង ៣​នាក់​រួមមាន ទី​១ ឈ្មោះ វុន ស៊ីណា អាយុ ២១​ឆ្នាំ មុខរបរ ជា​កម្មករ សំណង់ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ទី​២ ឈ្មោះ ព្រុំ សារូ អាយុ ២៩​ឆ្នាំ មុខរបរ ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរ ស័ព្ទ​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ និង​ទី​៣ ឈ្មោះ នាក់ ដា អាយុ ២៩​ឆ្នាំ មុខរបរ ជាងផ្សារដែក​ស្នាក់ នៅផ្ទះ​ជួល ក្នុង​សង្កាត់​ចោមចៅ ។​
​មុនពេល​កើតហេតុ​ជន​ទំនើង ទាំង ៣​នាក់ បាននាំគ្នា​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក ស្ដេ​ប ពណ៌​ក្រហម​លាយ​ខ្មៅ​គ្មាន​ស្លាក​លេខ តាម​បណ្ដោយ​ផ្លូវ​លេខ ២៧១ ចំណុច​កើត ហេតុ​ខាងលើ ពេលនោះ​កម្លាំង​នគរបាល ល្បាត​ក៏មាន​ការសង្ស័យ ឃាត់​ត្រួតពិនិត្យ ស្រាប់តែ​រកឃើញ​ដែក​ជំ​ពុះ​ទុង ២​ដើម​នៅ នឹង​ម៉ូតូ​របស់​ពួកគេ ។ ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវបាន​យកទៅ សួរនាំ​បន្ដទៀត នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាត់វិធានការ​តាមផ្លូវ ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya