ភ្នំពេញ៖ គ្រាន់តែថ្ងៃទី០៤ កុម្ភៈ ២០១៤ម្សិលមិញនេះ យ៉ាងហោចណាស់មនុស្ស០៥នាក់ បានស្លាប់ និង របួស៩៨នាក់ ក្នុងនោះរបួសធ្ងន់២៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១០លើកកើតឡើងនៅទូទាំងប្រទេសកម្ពុជា ។
នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង, រថយន្តធុនតូច ០៥គ្រឿង និងរថយន្តធុនធំ ០១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្បឿន ០៣លើក, មិនគោរពសិទ្ធ ០១លើក, ប្រជែងគ្រោះថ្នាក់ ០២លើក, បត់គ្រោះថ្នាក់ ០២លើក, ស្រវឹង ០៨លើក និងកត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកការពារសុវត្ថិភាព ១៤នាក់ ៕ By chhat
» Breaking News, ព័ត៌មានជាតិ » កត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី០៤ កុម្ភៈ ២០១៤ ស្លាប់៥ របួស៩៨នាក់ កើនឡើងខ្ពស់