ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បញ្ហា​សំរាម មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ ​

បញ្ហា​សំរាម មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ ​

ភ្នំពេញ ៖ នៅតាម​ផ្លូវ​សាធារណ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ឬ​តាម​បណ្ដា​ផ្យា​រ​មួយចំនួន ក្នុង​រាជធានី ភ្នំពេញ​ទេ សូម្បីតែ​នៅមុខ​ផ្ទះសំណាក់​, សណ្ឋាគារ និង​គ្លីនិក​ឯកជន ក៏មាន​គំនរ សំរាម​នៅខាងមុខ​ដែរ​ដោយសារ​គ្មាន​អ្នកប្រមូល​សំរាម​ដូច​សព្វដង ។​
​មូលហេតុ ដែល​បណ្ដាលឱ្យមាន​គំនរ​សំរាម​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី ភ្នំពេញ​នេះ​ដោយសារ​ក្រុមកម្មករ​ជាង​១​ពាន់​នាក់​របស់​ក្រុមហ៊ុន​ប្រមូល សំរាម​ស៊ិន​ទ្រី នាំគ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចូលធ្វើការ​ដោយ​សំណូមពរ​ឱ្យ​ខាង​ក្រុមហ៊ុន ដំឡើង​ប្រាក់ខែ​គោល​១៥០​ដុល្លារ​ពីព្រោះ​សព្វថ្ងៃនេះ​ពួកគាត់​ទទួលបាន ប្រាក់បៀវត្សរ៍​អ្នកខ្លះ​៣១​ម៉ឺន រៀល​និង​អ្នក​ខ្លះទៀត​៣៩​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​
​ការទទួល ប្រាក់ខែ​៣១​ម៉ឺន​រៀល​និង ៣៩​ម៉ឺន​រៀល​នេះ​គឺ​អ្នកខ្លះ​ចូល​បម្រើ​ការងារ​ចាប់ពី​៥​ឆ្នាំ​ឡើងទៅ​ដល់​៦ ឬ​៧​ឆ្នាំ​ទៅហើយ ចំណែក​ប្រាក់ខែ​ដែល​ពួកគាត់ ទទួលបាន​សព្វថ្ងៃនេះ​ចាយវាយ​មិន​គ្រប់ គ្រាន់​ដូចជា​ត្រូវ​ចំណាយ​ទៅលើ​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក៏ដូចជា​ថ្លៃ​ម្ហូបអាហារ​ជា ដើម ។ ហេតុដូច្នេះ​ហើយ​បានជា​ពួក គាត់​ទាំងអស់​ជាង​១​ពាន់​នាក់​ផ្ទុះ​ការតវ៉ា​ទាមទារ​ប្រាក់ខែ​គោល​១៥០ ដុល្លារ​និង សម្រាប់​បុគ្គលិក​អ្នកបើកបរ​និង​ជាង ជួសជុល​រថយន្ដ​សុំ​ប្រាក់ខែ​គោល​២០០ ដុល្លារ​ក្នុង​១​ខែ ។​
​កម្មករ ក្រុមហ៊ុន​ស៊ិន ទ្រី ឈ្មោះ លាង ឆៃ​វ៉ា​ត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​និង​មាន​ស្រុកកំណើត​នៅ ខេត្ដ​ស្វាយរៀង ប្រាប់​ឱ្យដឹងថា រូបគាត់​ធ្វើការ​នៅក្នុង ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី​អស់​រយៈ​៦​ទៅ​៧​ឆ្នាំ​ហើយ តែ​រហូតដល់​ពេលនេះ រូបគេ​ទទួល​ប្រាក់បៀវត្សរ៍​៣១​ម៉ឺន​រៀល​ក្នុង​១​ខែ ។ ដូច្នេះ​ប្រាក់ខែ ប៉ុណ្ណឹង​ចាយ​មិន គ្រប់​នោះទេ ដូចជា​ចំណាយ​ទៅលើ​ថ្លៃ ជួល​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ក៏ដូចជា​ថ្លៃ​ម្ហូប អាហារ​ជាដើម​ដោយ​មូលហេតុ​ទាំងនេះហើយ​ទើប​ពួកគាត់​ទាំងអស់គ្នា​ផ្ទុះ​ធ្វើ កូដកម្ម​នេះ​ឡើង​ដើម្បី​សុំ​ទាមទារ​ប្រាក់ខែ​គោល​១៥០​ដុល្លារ​ក្នុង​១​ខែ ពី​ខាង​ក្រុមហ៊ុន ។​
​ជាមួយនេះ ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​សូម​សំណូមពរ​ដល់​ខាង​ក្រុមហ៊ុន ស៊ិន ទ្រី ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ចូល រួម​ដោះស្រាយ​នៅក្នុង​ករណីនេះ​មេ​ត្ដា សម្របសម្រួល​ឱ្យ​ក្រុមកម្មករ​ទាំងនោះ ទៅ​ដើម្បីឱ្យ​ពួកគាត់​បាន​សល់​លុយ​ចាយ​ខ្លះ​និង​ទុក​ខ្លះទៀត​សម្រាប់​យក ទៅ​ចិញ្ចឹម​ក្រុមគ្រួសារ​និង​ជាពិសេស​សូមឱ្យ​ពួក គាត់​ឆាប់​បាន​ចូល​បម្រើ​ការងារ​វិញ ។ ពី ព្រោះ​ឥឡូវនេះ​គំនរ​សំរាម​គរ​ច្រើន ណាស់​នៅក្នុង​រាជធានី​ភ្នំពេញ​បើ​ទុក​យូរ​តទៅទៀត​នាំឱ្យ​ក្លិន​សំរាម ទាំងនោះ​ស្អុយ​កាន់តែខ្លាំង​ទៅៗ ។​
​គួរ បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា កាលពី ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នេះ ជំនួប​រវាង​តំណាង​កម្មករ​ស៊ីន ទ្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយមាន​ការ ចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌដង្កោ​នោះ​ពុំ​ទទួលបាន លទ្ធផល​ជា​វិជ្ជមាន​នៅឡើយ​ទេ ដោយ បាន​លើកយក​ជំនួប​គ្នា​ជាថ្មី​ម្ដងទៀត​នៅ វេលា​ម៉ោង​៣​រសៀល​ឯ​សាលា​រាជធានី​ភ្នំពេញ ។ ចំណែក​ក្រុមកម្មករ​ដែល​រង់ ចាំ​នៅ​ខាងក្រៅ​វិញ​ក៏បាន​នាំគ្នា​រំសាយ ទៅផ្ទះ​តាម​ការពន្យល់​ប្រាប់​របស់​អាជ្ញាធរ​ខណ្ឌ ។​
​មន្ដ្រី ដដែល​បន្ដថា ជំនួប​គ្នា​នៅឯ សាលា​រាជធានី​ភ្នំពេញ​វេលា​ម៉ោង​៣​រសៀល​នេះ​ក៏​មិនទាន់​កំណត់​បាន​លទ្ធ ផល​យ៉ាងម៉េច​នៅឡើយ​ដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya