ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ក្រុម​អាប៉ោង​ត្រូវ​ប៉ូលិស​បង្ក្រាប សមត្ថកិច្ច​ហៅ​ម្ចាស់ផ្ទះ​មក​អប់រំ​ ​

ក្រុម​អាប៉ោង​ត្រូវ​ប៉ូលិស​បង្ក្រាប សមត្ថកិច្ច​ហៅ​ម្ចាស់ផ្ទះ​មក​អប់រំ​ ​

ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ត្រូវ​អ្នកញៀន​ល្បែង​ទាំងនោះ​រត់គេចខ្លួន​អស់​ចាប់​បានតែ​កម្រាល​សំរាប់ ចាក់ (​ហាន់​តោ​) និង​ឃាត់​បាន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​យក​អប់រំ​។ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដែល​សមត្ថកិច្ច​ហៅ​មក​អប់រំ​នោះ​មានឈ្មោះ ឆែ សឿន អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​កន្លែង​នៅ​ភូមិ​កើតហេតុ ។​
ស្ត្រី​ម្ចាស់ផ្ទះ​ដែល​សមត្ថកិច្ច​បាន​ហៅ​យក​អប់រំ​គឺមាន​ចំនួន​២ ដង​មកហើយ នៅតែ​មិន​ឈប់​ហើយ​បាន​បើក​លេង​បន្តទៀត​ជា​រៀងរាល់ថ្ងៃ​រហូត​ទើប​បង្ក្រាប ជា​លើក​ទី​៣​។​
​ទោះបីជា​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ ប៉ែត​ធ្វើការ​បង្ក្រាប​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ជាច្រើនលើក​រួមទាំង ល្បែង​កន្ទុយលេខ​ផង​នោះ​អ្នកស្រុក​បាន​ត្រេកអរ​ដល់​សមត្ថកិច្ច​ដែល​បង្ក្រាប  ប៉ុន្តែ​អ្នកស្រុក​បាន​រិះគន់ថា សមត្ថកិច្ច​ពុំមាន​ការបង្ក្រាប​ល្បែងស៊ីសង​ក្នុង​បរិវេណ​ក្នុង​កាស៊ីណូ ហ្គោល​ឌិន​ក្រោ​ន​ក្នុងភូមិ​ក្បាលស្ពាន​១ ក្រុង​ប៉ោយប៉ែត​ដែលជា​ល្បែងភ្នាល់​ជល់​មាន់​បង្កប់​អាប៉ោង បៀ​ចាក់​ហ៊ា​ក​ញ្ច្រៀ​វ និង​ភ្នាល់​គ្នា​ចាក់​ដាក់​ប្រាក់​បាត ប្រាក់​ដុល្លារ​យ៉ាង​ធំ​សម្បើម ហើយ​អ្នកលេង​សុទ្ធសឹង​ជា​ជនជាតិខ្មែរ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ហ្គោ​ឌិន ក្រោ​ន​ក្រោមរូបភាព​លក់​សំបុត្រ​ចូល​លេង​យ៉ាង​សប្បាយ​ធ្វើ​ឲ្យ​ពលរដ្ឋ មានការ​ព្រួយ​បារ​ម្ម​ពីរ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya