ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ ស្លាប់ និងរបួសធ្ងន់ ៣នាក់ ស្រុកក្រគរ ​នៅពោធិ៍សាត់

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ ស្លាប់ និងរបួសធ្ងន់ ៣នាក់ ស្រុកក្រគរ ​នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅ ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១.១៥២ ស្ថិតក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

អ្នកបើកបររថយន្តស៊ីទែនដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន តេលា បត់ឆ្វេងមិនប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ ចំណែកជនបើកបរបង្ករត់គេចបាត់ស្រមោល ។

មុនដំដូងគេឃើញរថយន្ត ១គ្រឿងម៉ាក ឆេងឡុង ពណ៏ស សុីទែន ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3D 9582 និងរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A 4017 របស់ក្រុមហ៊ុនប្រេងឥន្ធនៈ(តេលា) ដោយធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបន្ថយល្បឿន ដើម្បីបត់ឆ្វេងដៃចូលស្ថានីយ៍ប្រេងឥន្ធនៈ(តេលា) ខណៈនោះមានអ្នកជិះម៉ូតូឌុបគ្នា ១គ្រឿង មកពីទិសខាងលិចបុកចំកាងមុខផ្នែកខាងឆ្វេង បណ្ដាលឲ្យធ្លាក់ទៅចិញ្ចើមផ្លូវរងរបួសធ្ងន់ ស្របគ្នានោះដែរមានម៉ូតូ ១គ្រឿងមកក្រោយបន្តទៀតបុកចំកង់ខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រគរ(ស្លាប់) ។

ភាគីជិះម៉ូតូឌុបគ្នាម៉ាក អុិចសុិនទ័រ ពណ៏ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរម៉ូតូឈ្មោះ ហ៊ាំ ណារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុន សុីថន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ (របួសធ្ងន់) និងភាគីម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 0869 បើកបរដោយឈ្មោះ ជី សុីមីញ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(បានស្លាប់) ។

ជនបើកបររថយន្តបង្កហេតុទុកចោលក្នុងស្ថានីយ៍ប្រេងឥន្ធនៈខាងលើ(គេចខ្លួនបាត់) ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឯជនរងគ្រោះដែលស្លាប់ ប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិ វត្ថុតាងម៉ូតូ ២គ្រឿង និងរថយន្ត ១គ្រឿង រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំបន្តនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya